តាមរយៈសារព័ត៌មាន Khaosod នៅថ្ងៃទី22 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា ភាគបញ្ចប់នៃកំពូលខ្សែភាពយន្ដបែបវិទ្យាសាស្ត្រ “Maze Runner: The Death Cure” បានធ្វើឱ្យកក្រើកទីផ្សារភាពយន្ដនៅក្នុងឆ្នាំ 2018 នេះ ដែលមានមហាជនរង់ចាំទស្សនាយ៉ាងអន្ទះសា។
ភាគបញ្ចប់នៃ The Maze Runner ត្រូវបាននិទានដោយមេដឹកនាំក្រុម Thomas ដែលបានដឹកនាំក្រុម Gladers ដែលបានរត់គេចចូលទៅក្នុងបេសកកម្មគ្រោះថ្នាក់បំផុតចុងក្រោយមួយ ដើម្បីជួយមិត្តភ័ក្តិ។ ពួកគេត្រូវលួចចូលក្នុងទីក្រុងចុងក្រោយ ជាទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WCKD ដែលអាចប្រែក្លាយជាព្រៃវង្វេងដ៏ស្លាប់រស់មួយ។ អ្នកដែលអាចនៅរស់រានមានជីវិតចេញមកវិញបាន គឺជាអ្នកដែលបានទទួលចម្លើយដែលក្រុម Gladers តែងសួរ ចាប់ពីពេលពួកគេចូលក្នុងព្រៃវង្វេងដំបូង។
គួរបញ្ជាក់ផងដែរថា ភាគចុងក្រោយនៃកំពូលខ្សែភាពយន្ដ Maze Runner: The Death Cure មានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី23 ខែមករា ឆ្នាំ2018 នេះហើយ ដែលភាគបញ្ជប់នេះ មានការចូលរួមសម្ដែងដោយកំពូលតារាល្បីៗដូចជា Dylan O’Brien ( សម្ដែងជា Thomas ) Thomas Brodie Ki Hong Lee Kaya Scodelario Will Poulter និងតារាសម្ដែងជើងចាស់ល្បីៗជាច្រើនរូបទៀតផងដែរ៕