មិនចិត្តដាច់ពេកទេ សម្រាប់កំពូលតារាសម្ដែងស្រីមេម៉ាយដូចជា Angelina Jolie ដែលនៅទីបំផុតក៏យល់ព្រមឱ្យអតីតស្វាមី Brad Pitt អាចជួបកូនៗបាន បើទោះបីជាកាលពីដំបូងអាចមានលក្ខខណ្ឌជាច្រើនមកតវ៉ា តែចុងក្រោយនេះ តារាសម្ដែងស្រីម្នាក់នេះ បានលះបង់ដល់ថ្នាក់រើផ្ទះដើម្បីទៅរស់នៅក្បែរគ្នាវិញ ។
អ្នកម្ដាយកូន ៦នាក់រូបនេះ បានប៉ងទិញភូមិគ្រឹះថ្មីមួយក្នុងតម្លៃ ១៩លានផោនដ៍ ក្នុងទីក្រុង Los Feliz ដែលភូមិគ្រឹះថ្មីនេះ ស្ថិតនៅឆ្ងាយពីផ្ទះរបស់Brad Pitt នៅទីក្រុង LA ត្រឹមតែ ១.៦គីឡូម៉ែត្រ តែប៉ុណ្ណោះ ។ ប្រភពជិតស្និទ្ធនឹងតារាបបូរមាត់ស្អាតម្នាក់នេះ បាននិយាយថា “Angelina Jolie ចាប់អារម្មណ៍ចង់រើទៅរស់នៅក្បែរ Brad Pitt ដើម្បីឲ្យគាត់បានមកជួបកូនៗ បានងាយស្រួលឡើងវិញ ព្រោះពេលនេះ នាងស្នាក់នៅទីក្រុង ម៉ាលីប៊ូ ដែលវាហាក់ដូចជាឆ្ងាយពេកហើយសម្រាប់កូនៗរបស់ពួកគេ”។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍ Angelina Jolie និង Brad Pitt បានលែងលះគ្នាដោយសារតែ Angelina Jolie បានប្ដឹងចោទប្រកាន់ថា Brad Pitt បានប្រើអំពើហិង្សាលើ Maddox ដែលជាកូនចញ្ចឹមរបស់ Angelina Jolie បានសុំពីប្រទេសកម្ពុជា៕