ស៊ុបសុខភាពមួយមុខទៀតពីអាហារដ្ឋាន គ្រួសាររីករាយ ដែលស្ថិតនៅលើផ្លូវកោសដូង សម្រាប់សមាជិកគ្រួសារជាទីស្រឡាញ់របស់អ្នក ដូច្នេះសូមរៀនធ្វើមុខម្ហូប “ស៊ុបមាន់ខ្មៅចំហុយថ្នាំចិន” ទាំងអស់គ្នា ដែលជាការណែនាំពីម្ចាស់អាហារដ្ឋានផ្ទាល់តែម្តង។
គ្រឿងផ្សំ
– មាន់ខ្មៅ 1ក្បាល (1គីឡូ-1,3គីឡូ)
– គ្រឿងផ្សំថ្នាំចិនមួយកញ្ចប់ មានដូចជា យិនសិុន ដំឡូង ខ្មៅស្អិត គ្រាប់ក្រហម គ្រាប់ពុទ្រាក្រហម និងចំណិតចេក (អាចរកទិញបាននៅហាងចិនសែ)
– ដុំស៊ុបខ្នរ 1ដុំ
– ស្ករស 1ស្លាបព្រាកាហ្វេ
របៀបធ្វើ
ដំបូងត្រូវដាក់ទឹក រួចដាក់ថ្នាំចិនទាំងអស់ចូល ដាំឱ្យចេញជាតិ។ បន្ទាប់មកត្រូវលាងមាន់ខ្មៅឱ្យស្អាត រួចកាប់មាន់ខ្មៅជាដុំៗ ដាក់ចូលទៅក្នុងឆ្នាំងរំងាស់ពី2-3ម៉ោងរហូតដល់មាន់ខ្មៅផុយល្អ រួចសឹមដាក់ស្ករស និងដុំស៊ុបខ្នរចូល ចូរកូរឱ្យសព្វភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត ជាចុងក្រោយដួសស៊ុបដាក់ចានជាការស្រេច៕