បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបស្រស់ផូរផង់កញ្ញា សុខ ពិសី ត្រូវបានគេដឹងថា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មិត្តៗយុវវ័យ។ ថ្មីៗនេះ MV នៃបទចម្រៀងថ្មីបែបមនោសញ្ចេតនារបស់នាងកំពុងតែធ្វើឱ្យមិត្តៗយុវវ័យពេញចិត្តយ៉ាងខ្លាំង ដែលបទនោះមានចំណងជើងថា៖ «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់» ក្នុងនោះដែរ យើងគេឃើញមានហ្វ៊ែនៗរបស់កញ្ញា សុខ ពិសី ចែករំលែកតៗគ្នាជាច្រើននាក់ផងដែរ។
ជាក់ស្ដែង រាល់បទចម្រៀងរបស់តារាស្រីសាច់សខ្ចីរូនេះហាក់កំពុងតែកក្រើកពេញបណ្ដាញហ្វេសប៊ុក ខណៈដែល MV បទចម្រៀងថ្មីបែបមនោសញ្ចេតនារណ្ដំចិត្តយុវវ័យដែលមានចំណងជើងថា «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់» បានចេញ Full MV មកហើយ ។ ជាងនេះទៅទៀត គ្រាន់តែ MV បទថ្មីរបស់កញ្ញា សុខ ពិសី ចេញផ្សាយលើបណ្ដាញសង្គមមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយ។ ចំពោះបទថ្មីនេះដែរ មិនត្រឹមតែពីរោះនោះទេ សូម្បីអត្ថន័យសាច់រឿងក៏ចាក់ដោតបេះដូងអ្នកទស្សនាឱ្យសឹងស្រក់តែទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង៕
ចង់ដឹងថា សាច់រឿងស្នេហាក្នុងបទចម្រៀង «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់» មានភាពកម្សត់ និងសណ្ដំបេះដូង រំជួលអារម្មណ៍មិត្តយុវវ័យយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖