កាលពីពេលមុននេះមានបែកធ្លាយព័ត៌មានរឿងឧបករណ៍ដែលប្រើ ARM ពី ASUS ដែលបំពាក់ Windows 10 ស៊េរីធម្មតាអាចប្រើការប្រូក្រាមដែលដំណើរការលើ x86 របស់ Intel, AMD ភាគច្រើនបាននោះ ឥឡូវនេះ រឿងនេះបានក្លាយជាការពិតហើយ។
Microsoft និង Qualcomm បានប្រកាសបង្ហាញជាផ្លូវការហើយនូវ Notebook ដែលប្រើ CPU ARM ពី Qualcomm ដែលប្រើ Windows 10 ស៊េរីធម្មតា (ដូចកុំព្យូទ័រទូទៅ) ដែលប្រើឈិប Qualcomm Snapdragon 835 ដែល HP និង ASUS កំពុងតែបើកបង្ហាញឧបករណ៍ទាំងនេះក្នុងថ្ងៃនេះ ហើយគេរំពឹងថា Lenovo ក៏នឹងចាប់ផ្ដើមដំណើរការក្នុងមិនប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។
កាលពីពេលមុននេះ Microsoft ធ្លាប់បានបង្ហាញឱ្យឃើញថា Windows 10 អាចប្រើការនៅលើ ARM បាន និងលេងហ្គេម ឬលេងកម្មវិធីទូទៅបានដូចជាAdobe Photoshop សម្រាប់ Windows ធម្មតាបានភ្លាមៗកាលពីខែធ្នូ ឆ្នាំ2016 កន្លងមក។
ទាំងអស់នេះឧបករណ៍របស់ HP និង Asus នឹងប្រកបដោយ Windows 10S ដែលរចនាម៉ូដចេញមកដើម្បីប្រើការ Application តាមរយៈ Windows Store តែប៉ុណ្ណោះ តែអ្នកប្រើប្រាស់នឹងអាច Upgrade ទៅជា Windows 10 Pro បានដោយមិនអស់ថ្លៃចំណាយអ្វីទាំងអស់។
Microsoft បានបង្ហាញចំណុចលេចធ្លោថា ការប្រើ ARM ធ្វើឱ្យថ្មបាត់តេរីអាចនៅបានពេញមួយថ្ងៃប្រើការបានប្រមាណជា 20-22ម៉ោង ហើយបានរៀនយល់ដឹងពីចំណុចខុសឆ្គងពីការធ្វើ Windows RT កាលពីអតីតកាលមកកែសម្រួលទៀតផង។
សម្រាប់ព័ត៌មានរបស់លក្ខណៈសម្បត្តិដែលចេញមក មាន Asus NovaGo 2-in-1ប្រកបដោយអេក្រង់ HD ទំហំ 13.3អីុញ RAM ខ្ពស់បំផុត 8GB និងកន្លែងផ្ទុកឯកសារបាន 256GB ថែមទាំងអាចប្រើប៊ិចស្តៃឡាស់ និងមានផត USB 3.1 ផត HDMI ព្រមទាំង microSD ទៀតផង។
ចំណែក HP Envy X2 វិញចេញមកព្រមជាមួយអេក្រង់បង្ហាញទិន្នន័យទំហំ 12.3អីុញ RAM 8GB និងផ្ទៃផ្ទុកឯកសារ 256GB និង HP នៅអាចប្រើការជាមួយប៊ិចស្តៃឡាស់បាន ហើយទាំងពីរស៊េរីនេះ នឹងចេញមកព្រមជាមួយការតភ្ជាប់ LTE ទៀតផង៕