តាមរយៈគេហទំព័រសារព័ត៌មាន Allkpop ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀង Taeyang បានជាប់នៅក្នុងលេខរៀងទី 8 នៃក្រុមអ្នកវិនិយោគអចលនទ្រព្យ ដែលពេលថ្មីៗនេះលោកបានទិញផ្ទះប្រណីតមួយកន្លែងនៅក្នុងទីក្រុង សេអ៊ូល ក្នុងតម្លៃ 4 លានដុល្លារ សម្រាប់ត្រៀមរស់នៅជាមួយនឹងគូដណ្ដឹងរបស់លោកគឺកញ្ញា Min Hyo Rin។
គួបញ្ជាក់ផងដែរថា នៅក្នុងអំឡុងនៃរដូវកាលប្រគំតន្ត្រី តារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងដែរថា លោកអាចរកចំណូលបាន 47.6 លានដុល្លារសហរដ្ឋអាមេរិកក្នុង 1ឆ្នាំៗ។ យ៉ាងណាមិញ បន្ថែមពីការរកចំណូលបានពីសិល្បៈហើយនោះ តារាប្រុសខាងលើនេះនៅរកចំណូលបានបន្ថែមពីការជួលអគារជារៀងរាល់ខែក្នុងតម្លៃ 28,000 ដុល្លារសហរដ្ឋអាមេរិកទៀតផង។
គួររំឭកផងដែរថា ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ៕