លោក Arsene Wenger បានប្រកាសថា ខ្សែការពារ Francis Coquelin របស់ក្លិប Arsenal នឹងត្រូវចូលរួមជាមួយនឹងក្លិប Valencia របស់អេស្ប៉ាញ ខណៈដែលការផ្ទេរនេះអាចនឹងមានតម្លៃខ្លួន12លានផោន (ស្មើនឹង16លានដុល្លារអាមេរិក)។
Coquelin ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបដែលលេងក្នុងក្របខ័ណ្ឌ La Liga មួយនេះ មុនពេលទីផ្សារដោះដូរកីឡាករនឹងបើកនៅខែមករានេះ ក្រោយពីបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League តែមួយលើកគត់ជាមួយក្រុម Arsenal នៅរដូវកាលនេះ។
ខ្សែបម្រើសញ្ជាតិបារាំងវ័យ26ឆ្នាំរូបនេះត្រូវបានគេឱ្យដឹងថា ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប West Ham និង Crystal Palace ផងដែរ ក្រោយពីការវិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អវិញ តែ Jack Wilshere និងក្រុម Arsenal បានរារាំងឱកាសរបស់ Coquelin តែម្តង។ ក្រោយពីត្រូវបានលុបឈ្មោះចេញពីក្រុម Arsenal សម្រាប់ការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី1 កាលពីថ្ងៃពុធជាមួយនឹងក្រុម Chelsea លោក Wenger បានបញ្ជាក់ថា នឹងផ្ទេរ Coquelin ទៅកាន់ប្រទេសអេស្ប៉ាញ។
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Chelsea លោក Wenger បានប្រាប់អ្នកយកព័ត៌មានថា៖ « Coquelin នឹងផ្ទេរទៅកាន់ក្លិប Valencia។ រូបគេមិនបានប្រកួតគ្រប់គ្រាន់សម្រាប់យើងនៅរដូវកាលនេះឡើយ។ គេមានឱកាសមួយ ហើយខ្ញុំអនុញ្ញាតឲ្យរូបគេចាកចេញ»។ ខ្សែការពារអន្តរជាតិបារាំងរូបនេះធ្លាប់បានជួបភាពរីករាយជាមួយនឹងការបង្ហាញខ្លួនជាញឹកញាប់ក្រោមការដឹកនាំរបស់លោក Arsene Wenger ក្រោយពីការវិលត្រឡប់របស់គេពីការខ្ចីជើងនៅឯក្លិប Charlton Athletic កាលពីខែកញ្ញា ឆ្នាំ2014 ជាពិសេសនៅពេលដែលរូបគេបានចាប់ដៃគូជាវិជ្ជមានជាមួយនឹងខ្សែបម្រើប្រយុទ្ធ Santi Cazorla។
Valencia កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ3នៅលើតារាងក្របខ័ណ្ឌ La Liga ហើយពួកគេបានធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នមុននឹងព្យាយាមតាមប្រមាញ់ទិញ Coquelin ពីអង់គ្លេស៕
ប្រភពពី៖ worldsoccertalk