តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា អ្នកនាង Angelina Jolie បានបង្ហាញវត្តមានជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំសម្បើមមួយប្រចាំឆ្នាំ ព្រមទាំងបានបណ្ដើរកូនប្រុសចិញ្ចឹមជនជាតិវៀតណាមឈ្មោះ PaxThien នៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Golden Globes ជំនាន់ទី 75 ដែលអ្នកនាងបានឈ្នះពានរង្វាន់រឿងហូលីវូដនិយាយភាសាបរទេសល្អបំផុត និងជាភាពយន្ដស្ដីអំពីសិទ្ធិមនុស្ស រឿង “First They Killed My Father”។
អ្នកនាង Angelina Jolie បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានឱកាសបានធ្វើការងារជាមួយពួកគាត់ ( ជំនួយការផលិតជនជាតិកម្ពុជា ) ហើយកូនៗរបស់ខ្ញុំពីរនាក់ទៀតក៏បានចូលរួមនៅក្នុងការងារថតខ្សែភាពយន្ដនេះដែរ ហើយជាផ្លូវការ អ្នកទាំងអស់គ្នាក៏មានចំណែកបានជួយគាំទ្រខ្សែភាពយន្ដនេះដូចគ្នាដែរ។ ការពិតទៅ ខ្ញុំគ្មានសមត្ថភាពជាម្ដាយ ដែលមិនបានចែករំលែកបទពិសោធនៅក្នុងជីវិតដើម្បីកសាងសេចក្ដីសុខជូនកូនៗបាននោះទេ នោះគឺមកពីខ្ញុំបានជ្រើសរើសពួកគាត់( កូនៗ) ឱ្យមានការពាក់ព័ន្ធជាមួយការងារនេះ ។ ខ្ញុំមានគំនិតមួយចង់បង្ហាញឱ្យពួកគាត់បានឃើញពីបទពិសោធនៃសិល្បៈនេះ ហើយអ្វីដែលសំខាន់ជាងនោះគឺ ភាពពិតប្រាកដ»៕