តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ2018 នេះ បានសម្ដែងក្ដីសោកសៅ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះតារាសម្ដែងស្រីលំដាប់ជួរមុខ ប៊ី ណាំធីប ចុងរ៉ាត់តៈវិប៊ូនយ៍ និងក្រុមគ្រួសារដែលត្រូវបាត់បង់លោកឪពុកក្នុងវ័យ 70 ឆ្នាំ បានទទួលមរណភាពដោយសារការឆ្លងមេរោគក្នុងសរសៃឈាម និងបណ្ដាលឱ្យហើមស្លាប់ ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់មួយរយៈមក។
គួរបញ្ជាក់ផងដែរថា លោកឪពុករបស់តារាសម្ដែងស្រី ប៊ី ណាំធីប ក្រៅពីមានអាការរោគខាងលើហើយ លោកក៏មានអាការជំងឺបេះដូងពិការ និងកើតខ្យល់គ រហូតដល់ដួលបែកឆ្អឹងកងខ្នង។ នៅលើបណ្ដាញអ៊ីនស្តាក្រាមរបស់តារាស្រីរូបនេះ មានបង្ហោះវេលាកំណត់ និងកម្មវិធីធ្វើបុណ្យសព និងឧទ្ទិសកុសលជូនលោកឪពុកនៅក្នុងអំឡុងពីថ្ងៃទី 7 រហូតដល់ថ្ងៃទី10 ខែមករា ហើយសពនឹងត្រូវធ្វើពិធីបូជានៅថ្ងៃទី11 ខែមករា ឆ្នាំ2018 នេះ៕