ពិភពលោកបានទទួលស្គាល់ និងដឹងច្បាស់ថា លោក Mark Zuckerberg គឺជាក្បាលម៉ាស៊ីនធំដែលដឹកនាំបណ្ដាញសង្គម Facebook រហូតទទួលបានជោគជ័យ ដែលបច្ចុប្បន្នមានអ្នកប្រើច្រើនជាង 2ពាន់លាននាក់។ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកអ្នកទៅស្គាល់បុគ្គលិក 10រូបដំបូងបំផុតរបស់ Facebook។
1 – លោក Gilles Mischler
លោក Gilles Mischler ជាបុគ្គលិកជំនាញ IT ដោយបានចូលបម្រើការងារនៅក្នុងបណ្ដាញសង្គម Facebook នៅខែមិថុនា ឆ្នាំ2005 ។ វិស្វករជំនាញម្នាក់នេះបានជួយរចនា និងបង្កើតនូវអ្វីថ្មីៗជាច្រើន សម្រាប់ Facebook ប៉ុន្តែនៅឆ្នាំ2010 លោកបានលាឈប់ ដោយទៅបង្កើតគេហទំព័រ SiteOps ដែលផ្ដោតសំខាន់លើជំនាញ IT និងបានធ្វើការក្រៅម៉ោងនៅក្នុងក្រុមហ៊ុន Disney, Playdom និងចុងក្រោយគឺនៅ Nokia។
2 – លោក Aaron Sittig
មិនច្បាស់ថា បុរសម្នាក់នេះ ចូលធ្វើការនៅក្រុមហ៊ុន Facebook ក្នុងខែណានោះទេ គ្រាន់តែដឹងថា ចូលក្រោយលោក Mischler តែនៅក្នុងឆ្នាំ 2005។ លោក Aaron Sittig បានចាកចេញពី Facebook វិញនៅចុងឆ្នាំ 2010។ លោក Aaron Sittig គឺជាអ្នកបង្កើតមុខងារ Tagging និង Liking សម្រាប់ការ Post នៅលើបណ្ដាញ Facebook។ បើតាមការបញ្ជាក់ពីមនុស្សជំនិត Mark Zuckerberg បានឱ្យដឹងថា មានតែ Aaron Sittig ដែលជាអតីតបុគ្គលិកFacebook ដំបូងម្នាក់ប៉ុណ្ណោះ ដែលបានទៅចូលរួមមង្គលការរបស់ Mark Zuckerberg។
3 – លោក Chris Hughes
ជាមនុស្សម្នាក់ដែលស្និទ្ធនឹង Mark Zuckerberg តាំងពីបង្កើត Facebook ដោយមានតួនាទី ជាអ្នកនាំពាក្យរបស់ Facebook។ នៅក្នុងពេលបម្រើការងារនៅ Facebook លោក Chris Hughesបានដើរតួនាទីជាអ្នកនាំពាក្យរបស់ Facebook បានយ៉ាងល្អ ប៉ុន្តែនៅឆ្នាំ2012 លោកបានចាកចេញពីបណ្ដាញសង្គមមួយនេះ ដោយទៅបម្រើការងារនៅក្នុងកាសែត The New Republic ក្នុងតួនាទីជានិពន្ធនាយករង។
4 – លោក James Pereira
មិនច្បាស់ថ្ងៃចូលធ្វើការនៅ Facebook ប៉ុន្តែគេដឹងច្បាស់ថា គាត់បានចាកចេញនៅឆ្នាំ2007 ក្នុងតួនាទីជាវិស្វករ។ ក្រោយចាកចេញពី Facebook ពុំមានព័ត៌មានទាក់ទងនឹងលោកឡើង ប៉ុន្តែតាមរយៈ Facebook Page របស់គាត់បានឱ្យដឹងថា គាត់បានបញ្ចប់បរិញ្ញាបត្រនៅ Pacific Northwest College of Art ក្នុងឆ្នាំ2010 និងបច្ចុប្បន្នរស់នៅក្នុងទីក្រុង Portland។
5 – លោក Steve Chen
ជាបុគ្គលិកផ្នែកវិស្វកម្មកំពូលរបស់ Facebook នៅក្នុងឆ្នាំ2005 ប៉ុន្តែគួរឱ្យស្ដាយគាត់បានចាកចេញពី Facebook ដោយទៅបង្កើត YouTube រហូតក្លាយជាមហាសេដ្ឋី ព្រោះ YouTube ត្រូវបាន Google ទិញយកនៅខែវិច្ឆិកា ឆ្នាំ2006 ក្នុងតម្លៃ 1,65ពាន់លានដុល្លារអាមេរិក។
6 – លោក Eduardo Saverin
ត្រូវបានគេស្គាល់ថា ជាសហស្ថាបនិកមួយរូបក្នុងចំណោម 5រូប ដែលបានបង្កើត Facebook រហូតត្រូវបានគេដាក់ឈ្មោះឱ្យគាត់ថា “The Social Network”។ លោក Eduardo Saverin ជាបុគ្គលិកមួយរូប ដែលមានភាគហ៊ុននៅ Facebook ច្រើនជាងគេរហូតដល់ 30ភាគរយ នៃភាគហ៊ុន Facebook ទាំងមូល ប៉ុន្តែក្រោយមក លោកបានលក់ភាគហ៊ុន ដោយទុកត្រឹមតែ 5ភាគរយប៉ុណ្ណោះ។
7 – លោក Daniel Neff
លោក Daniel Neff ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដំបូងគេរបស់ Facebook ដែលបានចូលមប្រើការងារតាំងពីឆ្នាំ2005 ប៉ុន្តែគាត់បានចាកចេញពី Facebook ទៅបម្រើការងារនៅ Adobe Systems ជាប្រធានប្រតិបត្តិការ។
08 – លោក Karel Baloun
ជាបុគ្គលិកផ្នែកវិស្វករនៅ Facebook ប៉ុន្តែបានចាកចេញវិញនៅឆ្នាំ2006 ជាមួយនឹងពាក្យចចាមអារ៉ាមថា គាត់បានចាកចេញដើម្បីបង្កើតកម្មវិធី i2we ដែលជាក្រុមហ៊ុនមួយបង្កើតរាល់ App សម្រាប់បណ្ដាញសង្គម ប៉ុន្តែក្រោយមក មានព័ត៌មានថា គាត់គឺជាសហស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមទូរស័ព្ទដៃ Leap Commerce។
9 – លោក Adam D’Angelo
ជាមិត្តភ័ក្តិកាលពីក្មេងរបស់ Mark Zuckerberg ហើយត្រូវបានចូលបម្រើការងារនៅ Facebook ក្នុងចុងឆ្នាំ2006 ជាប្រធានបច្ចេកវិទ្យា និងជាអ្នកបង្កើត App ឱ្យ Facebook ដំបូងគេ។ គាត់បានចាកចេញពី Facebook នៅក្នុងឆ្នាំ2008 ជាមួយនឹងភាគហ៊ុន 8ភាគរយ ដែលមានតម្លៃប្រមាណជា 680លានដុល្លារអាមេរិក ដោយទៅបង្កើតគេហទំព័រសំណួរ-ចម្លើយ Quora។
10 – លោក Honorable Menion: Joe Green
ជាបុគ្គលមួយរូប ដែលជួយ Mark Zuckerberg បង្កើត “Facemash” (ឈ្មោះដំបូងរបស់ Facebook) តាមការជួយណែនាំពីឪពុករបស់ Mark Zuckerberg ប៉ុន្តែក្រោយមកមិនដឹងថា គាត់ទៅណានោះទេ៕