តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅថ្ងៃទី4 ខែមករា ឆ្នាំ2017 បានឱ្យដឹងថា នៅទីបំផុតការដាក់បញ្ជាំងរឿងថ្មីរបស់កំពូលតារាកំប្លែង Mr. Been ត្រូវបានប្រកាសជាផ្លូវការហើ់យ ដោយខ្សែភាពយន្ដថ្មីនេះមានចំណងជើងថា “Johnny English 3” ដែលជាវគ្គបន្តពីវគ្គមុន ដែលជាការបកស្រាយអាថ៌កំបាំងរបស់ភ្នាក់ងារសម្ងាត់ Johnny English ក្នុងការការពារពិភពលោក។
បើតាមការអះអាងរបស់គេហទំព័រ comingsoon.net បានចេញផ្សាយថា ភាពយន្ដខ្នាតធំថ្មីៗដែលត្រៀមវាយលុក និងដណ្ដើមទីផ្សារភាពយន្ដប្រចាំឆ្នាំ 2018 នេះ មានរឿង “Johnny English 3” ដែលគ្រោងនឹងដាក់បញ្ជាំងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 និងខ្សែភាពយន្ដធំៗចំនួន 2ទៀតគឺ Robin Hood និងThe House with a Clock in its Walls ដែលត្រៀមបញ្ជាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2018 នេះដែរ។ ខ្សែភាពយន្ដខាងលើនេះ មានការចូលរួមសម្ដែងពីកំពូលតារាកំប្លែង Rowan Atkinson ឬ Mr. Been និងមាន David Kerr ជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យនេះ៕