តាមរយៈរូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ដែលបានបង្ហោះឱ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកខ្លួន បានឱ្យដឹងថា ខណៈនេះឪពុកលោកកំពុងតែសម្រាកព្យាបាលនៅលើគ្រែក្នុងមន្ទីពេទ្យជប៉ុន ក្នុងរាជធានីភ្នំពេញនៅឡើយ ព្រមទាំងបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង ព្រោះថា តារារូបនេះចង់ឱ្យលោកឪពុកមានវត្តមាននៅក្នុងថ្ងៃចូលរោងការរបស់លោក។
ជាក់ស្ដែងណាស់កាលពីថ្ងៃម្សិលមិញនេះដែរ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើង ដោយសារតែឪពុកជាទីស្រឡាញ់របស់តារាចម្រៀង ករុណា ពេជ្រ បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ធ្វើឲ្យមហាជន និងមិត្តរួមអាជីព នាំគ្នាសាកសួរពីស្ថានភាព ព្រមទាំងជូនពរឲ្យឪពុករបស់តារាប្រុសរូបនេះឆាប់ជាសះស្បើយទៀតផង។
ជាមួយគ្នានោះដែរ ករុណា ពេជ្រ បានបង្ហោះសារដ៏សែនក្ដុកក្ដួលមួយ ជាមួយរូបភាពឪពុកកំពុងសម្រាកនៅលើគ្រែ ដែលមើលឃើញហើយគួរឱ្យសោកសៅយ៉ាងខ្លាំងថា៖ «អារម្មណ៍មួយនេះ ទឹកភ្នែកមិនដឹងខ្លួន សូមទេវតាជួយថែរក្សា ប៉ាខ្ញុំផង គាត់ចង់ឃើញកូនគាត់ចូលរោងការខ្លាំងណាស់ កូនមានលទ្ធភាព តែចង់ឱ្យប៉ាតស៊ូ មានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីជម្នះជំងឺនេះ»៕