ប្រហែលជា កន្លះម៉ោងមុននេះ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ហាក់ដូចជាកើតមានបញ្ហា ដែលតាមរយៈសារគេអាចសន្និដ្ឋានបានថា Facebook កំពុងតែកែប្រែ ឬបន្ថែមមុខងារថ្មី ប៉ុន្តែបើតាមបទពិសោធន៍កន្លងមកគឺ Facebook គាំង អាចមកពីបញ្ហា Servers។
នៅលើបណ្ដាញសង្គម Twitter បានសារជាច្រើនបានបង្ហោះថា Facebook បានគាំងនៅតាមបណ្ដាប្រទេសមួយចំនួន ដោយក្នុងនោះនៅតំបន់អាស៊ីអាគ្នេយ៍ បានជួបបញ្ហានេះច្រើនជាងគេ ខណៈដែលសហរដ្ឋអាមេរិក ក៏ជួបបញ្ហានេះច្រើនកន្លែងផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៥ Facebook បានកើតមានបញ្ហាដូចគ្នានេះចំនួន ២ដង ដោយបានគាំងប្រហែលជា ៣០នាទី ទៅ១ម៉ោង៕