សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung បានប្រកាសឲ្យដឹងពីផែនការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន សម្រាប់ឆ្នាំថ្មី ឆ្នាំ 2018 ដែលផែនការនេះ មើលទៅគឺចង់រក្សាតំណែងលេខមួយក្នុងនាមជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេ។
យោងតាមសេចក្ដីប្រកាសរបស់ Samsung និងត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Phone Arena បានឲ្យដឹងថា ក្រុមហ៊ុនប្ដេជ្ញាចិត្តលក់ស្មាតហ្វូនឲ្យបានយ៉ាងហោចណាស់ 320លានគ្រឿងនៅក្នុងឆ្នាំ 2018 ដែលតួលេខនេះគឺខ្ពស់គួរសម ហើយក៏ប្រហែលជាគ្មានក្រុមហ៊ុនផ្សេងៗអាចធ្វើបានដែរ ខណៈដែល Apple និង Huawei ធ្វើបានត្រឹមតែ 200លានគ្រឿង និង 150លានគ្រឿង។
ក្នុងនោះ Samsung ក៏មានគម្រោងលក់ឧបករណ៍ Tablate របស់ខ្លួនឲ្យបាន 20លានគ្រឿង ព្រមទាំងឧបករណ៍ Wearable ឲ្យបាន 5លានគ្រឿងនៅក្នុងឆ្នាំ 2018៕