យោងតាមគេហទំព័រសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី3 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀងស្រី Sandara Park ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីជប់លៀងបុណ្យណូអែលរបស់កញ្ញា CL ហើយនាងបានវែកញែកអំពីជីវិតគូស្នេហ៍ជាមួយនឹងមិត្តភ័ក្ដិរបស់នាង។ តាមទំនៀមទម្លាប់នៅប្រទេសកូរ៉េ ថ្ងៃបុណ្យណូអែលគឺជាថ្ងៃឈប់សម្រាក ហើយនារីៗនៅកូរ៉េដែលនៅលីវ ពួកគេតែងតែនាំគ្នានិយាយពីរឿងទំនាក់ទំនងស្នេហា និងការណាត់ជួបសង្សារ។
ខណៈដែលគ្រប់គ្នាកំពុងតែណែនាំគ្នាអំពីដំណើរកម្សាន្ដសម្រាប់ថ្ងៃណាត់ជួបសង្សារ កញ្ញា Sandara Park បានបង្ហាញពីអារម្មណ៍ថា នាងប្រហែលជាត្រូវបរាជ័យចំពោះកាលវិភាគសម្រាប់ថ្ងៃណាត់ជួបសង្សារហើយ ព្រោះតែបានស្ដាប់តាមសម្ដីណែនាំរបស់កញ្ញា CL។ ភ្លាមនោះតារាស្រី CL បានអស់សំណើចយ៉ាងខ្លាំង បន្ទាប់បានឮពាក្យអស់សង្ឃឹមរបស់ Sandara Park ដែលបានយកឈ្មោះនាងទៅអាង។ Sandara Park បានបន្ដថា បុរសចុងក្រោយដែលនាងត្រូវណាត់ជួបជាពិសេសនាឆ្នាំថ្មីនេះ ប្រហែលជាត្រូវអនុញ្ញាតឱ្យ CL ជាអ្នកណែនាំ និងរៀបគម្រោងទុកមុនហើយ ព្រោះនាងក៏គ្មានគូស្នេហ៍ដែរ ។
គួរបញ្ជាក់ផងដែរថា គ្រប់គ្នាដែលនៅក្នុងពិធីជប់លៀងនោះក៏បានយល់ស្របតាមគំនិតរបស់ Sandara Park ពីព្រោះវាគ្រាន់តែជាការផ្លាស់ប្ដូរគំនិតមួយក្នុងការណាត់ជួបគូស្នេហ័តែប៉ុណ្ណោះ៕