ដោយយោងតាមសារព័ត៌មាន Khaosod ដែលចេញផ្សាយនៅពេលថ្មីនេះៗ បានឱ្យដឹងថា តាមរបាយការណ៍របស់សារព័ត៌មាន AP បានប្រកាសពីខ្សែភាពយន្ដខ្នាតធំចំនួនពីររឿងរបស់សហរដ្ឋអាមេរិកគឺ Star Wars: The Last Jedi វគ្គទី 8 និងរឿង Beauty and the Beast បានក្លាយជាភាពយន្ដលំដាប់ទី 1 ដែលរកបានចំណូលច្រើនជាងគេបង្អស់ប្រចាំឆ្នាំ 2017។
Star Wars: The Last Jedi បានប្រកាសពីចំណូលរបស់ខ្លួននៅក្នុងអំឡុងពេលដាក់បញ្ជាំងបានប៉ុន្មានសប្ដាហ៍ចុងឆ្នាំ 2017នេះ គឺអាចរកបាន 52.4 លានដុល្លារនៅសហរដ្ឋអាមេរិក ហើយបាន 517 លានដុល្លារនៅក្នុងតំបន់អាមេរិកខាងជើង និងសម្រេចបាន 1.000 លានដុល្លារអាមេរិក។ Global Movie Market បានអះអាងថា ភាពយន្ដដ៏ល្បីល្បាញមួយនេះ បានបំបែកស្ថិតិភាពយន្ដ និងដណ្ដើមបានជ័យជម្នះលើខ្សែភាពយន្ដ Beauty and the Beast ដែលរកចំណូលសរុបប្រចាំឆ្នាំ 2017 បានត្រឹមតែ 504 លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា យ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា ភាពយន្ដខ្នាតធំទាំងពីរនេះ គឺជាភាពយន្ដលំដាប់ទី 1 ដែលរកបានចំណូលច្រើនជាងគេប្រចាំ 2017 ផងដែរ ហើយភាពយន្ដដែលជាប់លំដាប់លេខ 2 ប្រចាំឆ្នាំ 2017នេះ គឺបានទៅលើរឿង Jumanji ដែលអាចរកចំណូលបាន 50.6 ដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ៕