តាមរយៈគេហទំព័រសារព័ត៌មាន Hindustantimes បានចេញផ្សាយនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ2017នេះ បានឱ្យដឹងថា ជាងថតតារាម៉ូដែលបានសាកល្បងសួរសំនួរចាក់ដោតមួយទៅកាន់តារាម៉ូដែលស្បែកខ្មៅ ដែលបានធ្វើដំណើរមកពីភាគខាងត្បូងនៃប្រទេស ស៊ូដង់ គឺ រាជនីស្រស់ខ្មៅងងឹតនាង Nyakim Gatwech ថាតើនាងគួរតែកែសម្ផស្សស្បែកខ្លួនដើម្បីធ្វើការផ្លាស់ប្ដូរសម្បុរស្បែកស ព្រោះបន្ថែមទឹកលុយដែរទេ? នាងក៏បានបដិសេដខ្លាំងវិញថា “គឺទេ”។
រាជនីស្រស់ខ្មៅងងឹតរូបនេះបានបង្ហាញវត្តមានដំបូងនៅលើក្របទស្សនាវដ្តីអន្ដរជាតិមួយ ហើយនាងក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញអ៊ីនស្ដាក្រាម ថែមទាំងធ្វើការសំណូមពរដល់មជ្ឈដ្ឋានមហាជនទាំងឡាយ កុំឱ្យរើសអើង និងមានភាពភ័យខ្លាចចំពោះជនមានសម្បុរស្បែកខ្មៅងងឹតដូចជារូបនាង។ បើទោះបីជាសម្បុរខ្មៅក៏ពិតមែន ក៏ប៉ុន្ដែទាំងស្ទាយ៍ថតរូប និងការផាត់មុខតុបតែងខ្លួន បានធ្វើឱ្យរាជនីស្រស់ខ្មៅងងឹតរូបនេះ កាន់តែលើកសម្រស់បន្ថែមមួយកម្រិតទៀត មិនស្ងើចសរសើរគឺមិនបាន។
គួរបញ្ជាក់ផងដែរថា រាជនីស្រស់ខ្មៅងងឹត Nyakim Gatwech មានវ័យ 24 ឆ្នាំ រស់នៅរដ្ឋ Minneapolis សហរដ្ឋអាមេរិក ហើយមានអ្នកតាមដាននាងនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមចំនួនជាង180,000 នាក់ ដែលបានសរសើរថា នាងមានរូបរាងស្រស់ស្អាត មានទំហំទាំង3ស័ក្តសមជានារីម៉ូដែល ដែលមានរាងអេលីហ្កង់ស្អាតដាច់គេ៕