តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី 30 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា តារាចម្រៀងស្រី Sunny ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រី Girls’ Generation បានបង្ហូរទឹកប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីនាងបានឃើញមិត្តរួមក្រុមដើរចាកចេញទៅម្ដងមួយៗ រួមមាន Tiffany , Seohyun , Sooyoung ក្រោយពីបានបញ្ចប់កុងត្រាជាមួយផលិតកម្ម SM Entertainment។
នៅក្នុងកម្មវិធី ‘Life Sharing Reality – Sending Me to You’ របស់ស្ថានីយ៍ទូរទស្សន៍ E Channel តារាស្រី Sunny បានរំឭកប់ពីរឿងរ៉ាវរបស់មិត្តស្និតស្នាលរបស់នាងនៅរួមក្រុមជាមួយគ្នាគឺនាង Yewon និងការសហការគ្នាជាមួយនាងដែលធ្លាប់បានធ្វើរឿងរ៉ាវជាច្រើន ក្នុងការអភិវឌ្ឍន៍ក្រុមឱ្យមានភាពរីកចម្រើន។ តារាស្រីរូបនេះ បានលើកឡើងយ៉ាងដូច្នោះថា « យើងធ្លាប់បានដើរមកជាមួយគ្នាអស់រយៈពេល 10 ឆ្នាំហើយ ក៏ប៉ុន្ដែនាងខ្ញុំមិនដែលនឹកស្មានថា យើងអាចធ្វើបានយ៉ាងល្អប្រសើរដូច្នោះឡើយ នេះក៏ព្រោះតែការខិតខំរបស់ខ្លួនយើង។ ខ្ញុំគិតថា វាកើតឡើងចេញពីសេចក្ដីស្រឡាញ់របស់អ្នកគាំទ្រ ដែលបានផ្ដល់ឱ្យក្រុមចម្រៀង Girls’ Generation ហើយនោះគឺពិតជាការខិតខំយ៉ាងអស្ចារ្យបំផុត»។
ស្របគ្នានោះដែរ តារាស្រីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែក ដែលបានបង្ហាញពីភាពសោកស្ដាយចំពោះការបែកបាក់ក្រុមថា « នៅពេលខាងមុខឆាប់ៗនេះ គឺដល់ពេលដែលយើងត្រូវបន្តកុងត្រាថ្មី ពួកយើងបានជួបគ្នា ហើយនិយាយពិភាក្សាគ្នាច្បាស់អំពី តើគួរបន្តធ្វើ ឬមិនគួរបន្តធ្វើទៀត។ នៅពេលដែលខ្ញុំបានឮសមាជិកម្នាក់ក្នុងក្រុមនិយាយថា ខ្ញុំដឹងថាពួកខ្ញុំមកពីណា នឹងដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវ ពេលនោះខ្ញុំចង់ឱ្យពួកសម្រេចនូវអ្វីដែលគេចង់បាន ។ ហើយនៅពេលដែលខ្ញុំបានឮម្នាក់ទៀតនៅក្នុងក្រុមនិយាយថា ពួកយើងគ្រប់គ្នាសុទ្ធតែមានគុណតម្លៃ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំបានធ្វើឱ្យពួកគេមានសេចក្ដីសុខ និងធ្វើរឿងល្អៗ»៕