តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាស្រីកូនកាត់អាមេរិក-ហ្វីលីពីន គឺកញ្ញា Lisa Soprano បានជាប់ជានារីដែលមានមុខស្អាតដាច់គេនៅលើពិភពលោកប្រចាំឆ្នាំ 2017 ដែលបានឆក់យកតំណែងរបស់តារាស្រី Mai Davika Hoorne ដែលធ្លាប់បានគ្រងតំណែងនេះអស់រយៈពេល 2 ឆ្នាំជាប់គ្នា។
ចំពោះតំណែងតារាស្រីមុខស្អាតជាង 100 នាក់ដែលត្រូវបានជ្រើសរើសជានារីដែលមានសម្រស់ស្រស់ស្អាតដាច់គេនៅលើពិភពលោក ក៏មានតារាឯកស្រី Yaya Urassaya Sperbund ដែលជាតារាស្រីកូនកាត់ថៃ-ណ័រវេ បានជាប់ស្ថិតក្នុងលេខរៀងទី 30 ហើយតារាម៉ូដែលស្រីល្បីឈ្មោះ Praiya Suandokmai ជាចំណាត់ថ្នាក់លេខ 66 និងតារាចម្រៀងស្រីថៃ Lalisa Manoban ជាប់ចំណាត់ថ្នាក់លេខ 15។ ដើម្បីឱ្យបានជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖