Skip to content

អេដដា បានជួបគ្រោះថ្នាក់នៅបរទេស ខណៈជិះស្គីទឹកកក

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2017នេះ បានឱ្យដឹងថា តារាចម្រៀង Original Song គឺកញ្ញា អេដដា បានជួបគ្រោះថ្នាក់នៅក្នុងប្រទេស អាល្លឺម៉ង់ ដោយសារការភ្លាត់ស្នៀតជិះស្គីលើទឺកកក បណ្ដាលឱ្យរអិលដួលសន្លប់ធំនៅនឹងកន្លែងតែម្ដង ដែលខណៈនេះ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ។

អ្នកគ្រប់គ្រងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានបញ្ជាក់ឱ្យដឹងថា «មុននេះបន្តិចបងដាបានរអិលជើងធ្លាក់ពេលកំពុងលេងស្គីលើភ្នំទឹកកក នៅប្រទេសអាល្លឺម៉ង់ ពេលនេះបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីពិនិត្យស្ថានភាពហើយ ព្រោះមានការប៉ះទង្គិចក្បាលខ្លាំង.. រង់ចាំលទ្ធផលនៅពេលល្ងាចនេះ! សូមជួយបួងសួងឱ្យគាត់មានសុវត្ថិភាពវិញផង»។

គួរបញ្ជាក់ផងដែរថា តាមរយៈរូបភាពជាច្រើ់នសន្លឹកដែលបានបង្ហោះបានឱ្យដឹងបន្ថែមទៀតថា នេះគឺជា​ការធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​នឹង​គូ​ស្នេហ៍​នា​ឱកាស​ជិត​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ ដែលពួកគេទាំងពីរបានធ្វើដំណើរទៅកាន់​ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសទៀតផង។ ខណៈនេះ តារាស្រីរូបនេះកំពុងតែសម្រាកព្យាបាល និងរង់ចាំលទ្ធផលនៃការត្រួតពិនិត្យខួរក្បាល៕

Leave a Reply

Your email address will not be published. Required fields are marked *