Skip to content

មកទៀតហើយ!! លើកនេះ ដេននី ក្វាន់ ពន្លះ ម៉េង កែវពេជ្ជតា ម្ដង

បន្ទាប់ពីអ្នកនាងម៉េង កែវពេជ្ជតា បានរំឭកដល់តារាសិចស៊ីកញ្ញា ដេននី ក្វាន់ ថាជា «មីអូនបីសាចអាក្រាតកាយគីមី» រួចមក តារាស្រីរូបនេះបានបង្ហើបថា មិនមែនមានតែមេបក្សទេដែលបានរំឭក និងឌឺដងដាក់នាង សូម្បីតែកូនចៅដែលជាអ្នកគាំទ្រក៏បានចូលមកផ្លែផ្កាមិនចេះចប់ចេះហើយដែរ។

មុននេះបន្ដិច ដេននី ក្វាន់ បានរៀបរាប់នៅលើហ្វេសប៊ុកថា «មនុស្សអើយមនុស្ស មើលឃើញតែកំហុសគេ តែមិនបើកគ្រាប់ភ្នែកមើលកំហុសខ្លួនឯងសោះ បក្សពួកខ្លួនឯងចូលមកជេរខ្ញុំដូចព្យុះ តែដល់ពេលខ្ញុំជេរវិញ អាងអី Screen ទុកផុស ចុះអាពេលខ្លួនឯងមកជេរខ្ញុំហ្នឹង ម៉េចមិនScreen ទុកផុសដែរទៅ។ ល្មមៗបានហើយអ្នកបងអើយ អ្នកបងចាស់សឹងតែសក់ស្កូវទៅហើយ កុំឱ្យក្មេងដូចខ្ញុំដៀលអី វាអាក្រក់មើលណាស់ ខ្លួនឯងឈ្លោះខឹងអ្នកផ្សេងសោះមករាលដាលដល់ខ្ញុំ តែចង់ប្រាប់ថា កុំភ្លើចេះតែរាលដាល រឿងហួសហើយ ម៉េចមិនឱ្យវាហួសទៅ ឆ្កឹះវាមកធ្វើអីទៀត? ខ្ញុំនៅតែខ្ញុំសោះ.»។

នាងបានបញ្ជាក់បន្ដផងដែរថា «ហើយឈ្មោះអ្នកបងក៏ខ្ញុំមិនដែលរំឭកដែរ តែអ្នកបងរំឭកពីខ្ញុំរហូត តើអ្នកបងនឹកខ្ញុំមែ៎ន? ឬក៏អ្នកបងច្រណែនខ្ញុំឃើញខ្ញុំមានគូ ហើយអ្នកបងមេម៉ាយយូរ អត់អ្នកយកទើបចេះតែកើតរោគច្រណែន? ខ្ញុំធ្វើមិនដូចអ្នកបងទេ…អ្នកបងច្រៀងក៏ពីរោះ ជេរប្តីក៏ពីរោះ ជេរខ្ញុំក៏ពីរោះ និយាយឱ្យចំគឺ ពីរោះគ្រប់យ៉ាង ពីមុនគេប្រាប់ខ្ញុំថា អ្នកបងសរសៃប្រសាទតាំងពីប្តីលែងមកម្ល៉េះ អ៊ីចឹងបានខ្វះភាពកក់ក្តៅ ចេះតែរាលដាលដាក់អ្នកនេះតិច អ្នកនោះតិច មកពីអ៊ីចឹងតើបានអ៊ីចឹង…ហៅខ្ញុំសុទ្ធតែព្រាយគីមី ចុះអ្នកបងព្រាយអីដែរទៅ? បានហើយខ្ញុំមិនប្រកាន់មនុស្សឆ្កួតដូចអ្នកបងទេព្រោះបើប្រកាន់មានតែខ្ញុំឆ្កួតដែរ អ៊ីចឹងសូមអ្នកបងលេងតាមសប្បាយចុះ ព្រោះអ្នកប្អូនរវល់លក់ដូរអត់មានពេលកំដរទេ នេះជាសំបុត្រចុងក្រោយជូនស្រីចិត្តមារដូចអ្នកបង Bye»៕

Leave a Reply

Your email address will not be published. Required fields are marked *