បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយថា ព័ត៌មានដែល Websites ផ្សេងៗគេសរសេរពីគាត់( អ្នកនាង អ្នកនាង ម៉េង កែវពេជ្ជតា ) មុនសារព័ត៌មាន Dara new បានសរសេរ បែរជាអ្នកនាង ពេជ្ជតាមិនអើពើរករឿងគេទេ ហើយបែរមកសរសេរវាយប្រហារប្រធានសមាគមទៅវិញ និងបានទម្លាយថា រាជិនីសំឡេងមាសរូបនេះ ហេតុតែមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងអ្វីនោះទេ។ ស្រាប់តែភ្លាមៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា ស្រែកហៅក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខដោយផ្ទាល់។
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរសារនៅក្នុងហ្វេសប៊ុកថា «ចង់ឱ្យនាងចេញមុខមកនិយាយចំជាមួយ មិនចង់ឱ្យនាងថ្ងូរពីចម្ងាយអ៊ីចឹងទេ មិនក្លាហានសោះ។ ហើយនាំមនុស្សដែលពាក់ព័ន្ធទាំងអស់នោះមកផង តើពួកគេហ៊ានទេ? ខាងខ្ញុំ នៅទាំងអស់ សូម្បីឯកឧត្តមអតីតរបស់ខ្ញុំក៍គាត់នៅដែរ គាត់អាចជាសាក្សីបាន។ នាងចាន់ បើអូនល្អ អូនត្រូវចេញមុខផ្ទាល់ កុំបាច់ប្រើអ្នកដទៃដែលគេមិនដឹងរឿងមកជេរបង។ ទោះអូនប្រើពួកគេឱ្យចូលមកជេរបញ្ចោរក្នុងកន្លែងបង ក៏បងមិនតបតដែរ ព្រោះបងអាណិតពួកគេដែលមិនដឹងខ្យល់អីទេ គេមកតាមការបញ្ជាពីអូនប៉ុណ្ណោះ ប៉ុន្តែនាងចាន់ត្រូវទទួលខុសត្រូវនូវរាល់ការចោទប្រកាន់ទាំងប៉ុន្មានពីខាងនាង!!»៕