បទចម្រៀង “Beautiful Art” របស់តារាចម្រៀង Original Song គឺកញ្ញា Nikki Nikki កំពុងតែអង្រួនដួងចិត្តមិត្តយុវវ៍យ ឱ្យស្លុងអារម្មណ៍ទៅតាមសាច់រឿង និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ វីដេអូចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅ ដែលស្ដែងឱ្យឃើញពីការរំលោភបំពាន បៀតបៀនរាងកាយ និងសិទ្ធិសេរីភាពរបស់នារី ហើយក៏លាយឡំជាមួយស្នេហាដ៏រោលរាល និងទឹកភ្នែកនៅក្រោមដំណក់ទឹកភ្លៀង ដែលមានការចូលរួមសម្ដែងដោយសិល្បការិនីរូបស្រស់សោភាជាច្រើននាក់រួមគ្នា ដូចជា កញ្ញាឌុច លីដា, ប្រាសាទ ដាវីន, ទឹម រដ្ឋា, គួយ ចន័្ទដានិច និង ហៃ គឹមហេង ជាដើម។
ចំពោះបទចម្រៀងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រស្ញើចសរសើរមិនដាច់ពីមាត់ថា ទាំងការថត ទាំងការរៀបចំប្លង់ថតសាច់រឿង ការប្រើប្រាស់កាមេរ៉ា ការរចនាម៉ូដសម្លៀកបំពាក់ និងការផាត់មុខ មានលក្ខណៈស្ដង់ដាទាំងអស់ ដែលប្លែកខុសពីវីដេអូចម្រៀងដែលផលិតក្នុងស្រុកមុនៗ។ តើលោកអ្នកចង់ដឹងពីគន្លឹះនៃការថតMVរបស់បទចម្រៀងនេះទេ បើចង់ដឹង សូមទស្សនាវីដេអូខាងក្រោមនេះ៖