ស្របពេលដែលកំពុងតែមានការចាប់អារម្មណ៍ពីមហាជនចំពោះបេក្ខភាព លីន សោម៉ា ដែលជាបេក្ខនារីមានវ័យ 16 ឆ្នាំមកពីខេត្ត ត្បូងឃ្មុំ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 ដែលបានបកស្រាយបទចម្រៀងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅគឺបទ “មេឃកំពុងភ្លៀងហើយ” សំនៀងដើមរបស់កញ្ញា មាស សុខសោភា នោះ ហើយបេក្ខនារីរូបនេះ ទទួលបាននូវការពេញចិត្តពីគណៈកម្មការយ៉ាងខ្លាំង ដោយសារតែនាងមានវ័យនៅក្មេង ក៏ប៉ុន្ដែមានសមត្ថភាពការប្រើប្រាស់សំឡេងដូចជាសិល្បករអាជីព ហើយនាងទទួលបានសំបុត្រ និងការពេញចិត្តឱ្យជាប់ពីគណៈកម្មការទាំង 4 រូប ដែលអាចបន្ដទៅវគ្គខាងមុខទៀតបានដោយជោគជ័យ។
គួរបញ្ជាក់ផងដែរ បើក្រឡេកទៅមើលអតីតកាលរបស់បេក្ខនារីរូបនេះវិញ គឺកាន់តែធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់សោះឡើយថា ការពិតនាងតូច លីន សោម៉ា គឺជាម្ចាស់ជ័យលាភីកម្មវិធីផ្កាយរះក្នុងសួនរបស់ស្ថានីយទូរទស្សន៍អប្សរា។ ហេតុដូច្នេះហើយ ទើបការទស្សន៍ទាយរបស់លោក ណុប បាយ៉ារិទ្ធិ ពិតជាមិនខុសមែន ព្រោះថាប្អូនស្រីអាចក្លាយជាតារាចម្រៀងល្បីឈ្មោះមួយរូបនៅថ្ងៃអនាគត ដោយសារតែនាងមានបទពិសោធស្រាប់ និងជាតារារះមួយដួង ដែលបានបង្កប់ខ្លួនចូលមកប្រឡងជាថ្មីម្ដងទៀត។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖