តាមរយៈសារព័ត៌មាន Jaizaa បានចេញផ្សាយនៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ2017 បានឱ្យដឹងថា កម្មវិធី WOODYTALK បានអញ្ជើញនារីវ័យក្មេងម្នាក់ ដែលមានសម្រេចចិត្តវះកាត់កែសម្ផស្សជាច្រើនដង ដើម្បីឱ្យមានទម្រង់មុខដូចជា តារាស្រីល្បីឈ្មោះ អាំ ផាត់ឆារ៉ាផា ។
នាងមានឈ្មោះថា Blue ហើយបានរៀបរាប់អំពីការវះកាត់ជាច្រើនដងនៅលើផ្ទៃមុខរបស់នាង ដោយប្រាប់ថា « គ្រប់យ៉ាងនាងពិគ្រោះជាមួយពេទ្យកែសម្ផស្សទៅលើគ្រោងឆ្អឹងមុខ និងស្បែក។ មានការចាក់ថ្នាំប្រភេទ Botulinum toxin ឬ Botox ដើម្បីបំពេញទម្រង់មុខឱ្យស្រឡូនស្អាត មានទម្រង់អក្សរ V ហើយបានបន្ថែមការធ្វើ Thematite + Matrix hifu ព្រមវះកាត់ប៊ូមខ្លាញមុខចេញផងដែ»។ នាងបញ្ជាក់បន្ថែមថា នាងត្រូវវះកាត់ត្របកភ្នែកពីរជាន់ បន្ថែមឆ្អឹងច្រមុះ កម្ចាត់ស្នាមជាំខ្មៅ និងប៊ូមខ្លាញ់ចេញពីផ្ទៃមុខ។ ដើម្បីឱ្យកាន់តែជាក់ពីលទ្ធផលដែលនារីវ័យក្មេងបានធ្វើការវះកាត់កែសម្ផស្សនេះ ទទួលបានផលយ៉ាងណានោះ សូមប្រិយមិត្តទាំងអស់ទស្សនាវីដេអូខាងក្រោមនោះ៖