បន្ទាប់ពីកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music ហើយជាកំពូលតារាល្បីដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា បានទម្លាយនូវឈុតឆាកខ្លះដែលបង្ហាញពីសកម្មភាពក្រៅឆាកនៅក្នុងបទចម្រៀង “My Only One ” ដែលជាបទចម្រៀងកំពុងទាក់ទាញចិត្តយុវវ័យខ្លាំងបំផុតនេះ ថ្មីៗនេះស្រាប់តែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ប្រតិកម្មច្រណែននឹងរូបនាង ដែលមិនត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់វិធានការក្ដៅ។
ដូចដែលបានដឹងកន្លងមកថា តារាស្រី ដេននី ក្វាន់ ត្រូវមហាជនជាច្រើនស្គាល់ថា តារាស្រីសិចស៊ី ហើយបានបង្ហោះរូបសិចស៊ីជាច្រើនសន្លឹកដែលបង្ហាញពីភាពស្រើបស្រាលនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានរឿងជាមួយក្រសួងវប្បធម៌ញឹកញាប់ ហើយព្រោះតែរឿងស្លៀកពាក់សិចស៊ីនោះឯង ក្រសួងបានដាក់បម្រាមចំពោះនាងដោយផ្អាកការសម្ដែងរបស់នាងរយៈពេលមួយឆ្នាំពេញ និងមិនសិល្បករដទៃទៀតបង្ហាញភាពសិចស៊ីនៅបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែកតារាសិចស៊ីដែលត្រូវក្រសួងផ្អាកពីសិល្បៈព្រោះរឿងស្លៀកសិចស៊ីជ្រុលរូបនេះ បានប្រត្តិកម្មនិងសម្ដែងការមិនចេញចិត្តចំពោះតារាចម្រៀង មាស សុខសោភា ដែលបានស្លៀកសិចស៊ីខ្លាំងបំផុតក្នុង MV ចម្រៀងថ្មីរបស់់នាង។ ដេននី ក្វាន់ បានរៀបរាប់ថា « Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចំលែកនោះទេព្រោះគាត់ស្លៀកថតនៅសមុទ្រ ហើយក៏ជាសិល្បៈក្នុងការសម្តែងយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ចូលចិត្ដគាត់ដដែល ព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ… ។ តែបើសិនជាឈុតដែលគាត់ស្លៀកមកខ្ញុំជាអ្នកស្លៀកវិញច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ! »៕