បើចង់ទទួលទានមុខម្ហូបធ្វើពីសាលាដឱ្យឆ្ងាញ់នោះ បន្លែសាលាដត្រូវតែនៅស្រស់ និងស្រួយតែជាច្រើនដងណាស់ ពេលដែលយើងយកចេញពីក្នុងទូទឹកកកមកតែប៉ុន្មាននាទីសោះ បន្លែសាលាដក៏មើលទៅទ្រោមស្លោកទន់ និងមើលទៅមិនគួរឲទទួលទាន ។
បញ្ហានេះអាចកែរខៃបានដោយវិធីដ៏ងាយបំផុត គឺនៅពេលដែលលោកអ្នកហែក ឬហាន់បន្លែសាលាដរួចរាល់ហើយ ចូរនាំយកទៅលាងនឹងទឹកស្អាត បន្ទាប់មកត្រាំចោលនៅក្នុងទឹកប្រមាណ 5នាទី រួចហើយយកអំបិលបន្តិចមកដាក់ចូលក្នុងទឹកដែលត្រាំសាលាដនោះ ទុកឱ្យអំបិលរលាយបន្តិចទើបស្រង់ឡើងទុកឲស្រស់ទឹករួចសឹមយកទៅធ្វើម្ហូមពិសា ។ តែប៉ុណ្ណឹងបន្លែសាលាដរបស់លោកអ្នកនឹងស្រស់ ស្រួយឆ្ងាញ់ពិសាទៅហើយ៕