តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយថា តារាចម្រៀងប្រុស Justin Biber និងតារាចម្រៀងស្រី Selena Gomez ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ 2011 ហើយបានបែកផ្លូវគ្នានៅឆ្នាំ 2014 ប៉ុន្ដែធ្លាប់មានអ្នកបានឃើញអ្នកទាំងពីរប្រាប់ថា ពួកគេនៅតែលបទាក់ទងគ្នាម្ដងម្កាលដោយលួចលាក់នោះ ឥឡូវមានកាយវិការបង្ហាញឱ្យដឹងថា ពួកគេចង់ត្រឡប់មកជានាគ្នាវិញក្រោយពីបានបែកគ្នាអស់រយៈពេល 3 ឆ្នាំមកហើយនោះ។
ខណៈនេះ អ្នកគាំទ្រតារាចម្រៀងទាំងពីរកំពុងតែសាទរចំពោះចំណងមេត្រីភាពដែលទើបត្រូវបានផ្សារភ្ជាប់គ្នាឡើងវិញ ក៏ប៉ុន្តែជាអកុសល អ្នកម្ដាយរបស់តារាស្រីខាងលើនេះ លោកស្រី Mandy Teefey បានផ្ដល់បទសម្ភាស និងប្រកាសប្រាប់សារព័ត៌មាន TMZ ថា លោកស្រី ស្អប់ និងមិនអាចអភ័យទោសចំពោះទង្វើរបស់កូនស្រី និងមិនព្រមទទួលយកតារាចម្រៀងប្រុស Justin Biber ឱ្យចូលមករស់នៅក្នុងក្រុមគ្រួសាររបស់លោកស្រីជាដាច់ខាត។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Justin Biber គឺជាមនុស្សបង្កបញ្ហានៅក្នុងសង្គមមករហូត ហើយបានធ្វើខុសច្បាប់ និងមិនគប្បីចំពោះក្រុមគ្រួសារលោកស្រីទេ។ ផ្ទុយទៅវិញ អ្នកម្ដាយរបស់តារាប្រុស Justin ក៏បានប្រាប់អ្នកសារព័ត៌មានវិញដែរថា គ្រួសារ Justin មានសេចក្ដីរីករាយបំផុតដែលកូនប្រុសបានត្រឡប់មកទាក់ទងជាមួយនាង Selena Gomez ដែលបង្ហាញពីក្ដីស្នេហាស្មោះស្ម័គ្រ។
គួរបញ្ជាក់ផងដែរថា ខណៈនេះស្ថានភាពជំងឺវះកាត់ក្រលៀនរបស់តារាស្រី Selena Gomez មានស្ថានភាពប្រសើរឡើងបន្ដិចហើយ តែក៏ត្រូវមកស្រងាកចិត្តយ៉ាងខ្លាំង ដែលនាងត្រូវម្ដាយបង្កើតប្រកាសក្ដែងៗថា ស្អប់កូនស្រីដែលត្រឡប់ទៅត្រូវគ្នាជាមួយកំពូលមនុស្សបង្កបញ្ហាដូចជា Justin Biber វិញ៕