ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក បឹងកេត កាលពីថ្ងៃម្សិលមិញ បានប្រកាសពីការចែកផ្លូវរបស់ពួកគេជាមួយនឹងលោកគ្រូបង្វឹក John McGlynn ដោយមានព្រៀមព្រៀងទាំងសងខាង ពោលគឺត្រឹមតែរយៈពេល៤ខែ ក្រោយពីការតែងគ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះ ជំនួសលោកប្រាក់ សុវណ្ណារ៉ា។
បឹងកេតឲ្យបាននៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ពួកគេថា៖ «គ្រប់ៗគ្នានៅក្លិបបឹងកេត សូមអរគុណដល់លោក John ក្នុងការរួមចំណែកបំពេញកិច្ចការងារជាមួយនឹងក្លិបរយៈពេលកន្លងមក និងជូនពរឲ្យលោក John ទទួលជោគជ័យនាពេលខាងមុខនេះ»។ ក្លិបនេះបានបន្ថែមទៀតថា៖ «ក្លិបសូបប្រកាសថា លោកគ្រូជំនួយ ហៅ សុជាតិ នឹងឡើងមកដឹកនាំក្រុមបណ្តោះអាសន្ន ហើយក្លិបុំមិនធ្វើការអធិប្បាយណាមួយបន្ថែមពីនេះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបាន ធ្វើឡើង»៕