នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មាន និងមជ្ឈដ្ឋានមហាជនយ៉ាងចាស់ដៃចំពោះបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់អ្នកចម្រៀង ចេន សាយចៃ ដែលជាការនិពន្ធរបស់លោក យឹម តាស្រង់ នៅក្នុងផលិតកម្មថោនរួចមក ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសហាមចាក់ផ្សាយបទចម្រៀងមួយនេះ ដោយអះអាងថា បទចម្រៀងនេះមានខ្លឹមសារបន្តុះបង្អាប់ និងប្រមាថចំពោះគ្រូបង្រៀនដែលជាមាតាបិតាទីពីររបស់កុមារៗ។
ដើម្បីឱ្យបានជ្រាបច្បាស់ សូមអានសេចក្ដីប្រកាសហាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងក្រោមនេះ៖