តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនាពេលមុននេះបន្ដិចបានឱ្យដឹងថា សមាជិកក្រុមចម្រៀង 2PM ដែលជាតារាចម្រៀងតារាថៃ-កូរ៉េ គឺលោក Nichkhun បានបង្ហោះសារដ៏ក្រៀមក្រំមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើរ។
ចេញពីករណីតារាចម្រៀង Kim Jonghyun អាយុ 27 ឆ្នាំ ដែលបានធ្វើអត្តឃាតបញ្ចប់ជីវិតរបស់ខ្លូនដោយការរុំខ្លួននឹងផ្សែងពុលនៅក្នុងផ្ទះសំណាក់ ក្នុងតំបន់ Cheongdam-dong ទីក្រុងស៊េអូល ប្រទេសកូរ៉េនោះ ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ និងបណ្ដាប្រទេសនានានៅលើពិភពលោក។ ទីបំផុត តារាចម្រៀង Nichkhun ដែលជាសមាជិកក្រុមចម្រៀង 2PM បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីប្រទេសថៃ ដោយបង្ហោះរូបភាពក្នុងឈុតសម្លៀកបំពាក់ ស-ខ្មៅ និងបូកាន់ទុក្ខជាមួយរូបថត Jonghyun ថែមទាំងបានសរសេរបញ្ជាក់លើធ្វីតធើរថា «Rest in Peace» ទៀតផង៕