តាមរយៈគេហទំព័រសារព័ត៌មាន Teenee នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2017នេះ បានបង្ហាញពីតារាឯកប្រុសប្រចាំប្រទេសថៃលោក ចេមស៍ ជិរ៉ាយុ ដែលទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វករ 4 ឆ្នាំ និងបន្ថែមលើការសិក្សាមុខវិជ្ជាច្បាប់រយៈពេល 1ឆ្នាំទៀតផងនោះ បានឡើងទទួលសញ្ញាបត្រនៅថ្ងៃទី17 ម្សិលមិញនេះ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ មានអ្នកគាំទ្រជាច្រើននាក់នាំគ្នាទៅចូលរួមយ៉ាងភ្លូកទឹកភ្លូកដីដើម្បីសម្ដែងការត្រេកអរ និងសាទរចំពោះភាពជោគជ័យរបស់តារាប្រុសរូបនេះ ដែលមិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ បានបញ្ចប់ថ្នាក់គ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រពាណិជ្ជកម្មរយៈពេល 1 ឆ្នាំបន្ថែម ហើយនៅក្នុងព្រឹត្តិការណ៍នោះ គេសង្កេតឃើញថា មានការធ្វើ Live Video ផ្ទាល់នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក និងមើលឃើញថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ បានមកតាមដង្ហែរូបលោក ហើយចូលរួមសម្ដែងក្ដីត្រេកអរជាមួយក្រុមគ្រួសាររបស់លោក សូម្បីតែ អ៊ំៗ និងយាយៗ ក៏បានអញ្ចើញមកមហាវិទ្យាល័យរបស់លោកផងដែរ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយរបស់តារាប្រុសរូបនេះ ជាមួយអ្នកគាំទ្រដូចខាងក្រោមនេះ៖