Cromia គឺជាម៉ាកសញ្ញាផលិតផលកាបូបមនុស្សស្រីដ៏ល្បីឈ្មោះរបស់ប្រទេសអ៊ីតាលីដែលមានអាយុកាលជាង50ឆ្នាំមកហើយ ដោយបច្ចុប្បន្នក៏បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាយ៉ាងទូលំទូលាយ ជាមួយនឹងការទទួលបាននូវការគាំទ្រយ៉ាងលើសលប់ពីសំណាក់សុភាពនារីជាច្រើន តាមរយៈការនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន Unique Fashion Cambodia។
ជាយូរណាស់មកហើយដែល Cromia ត្រូវបានគេស្គាល់ថា ជាម៉ាកសញ្ញាកាបូបមនុស្សស្រីដ៏ល្បីឈ្មោះ មានប្រភពដើមនៅក្នុងប្រទេសអីុតាលី ដែលត្រូវបានបង្កើតឡើងដោយ លោក Germano តាំងពីអំឡុងឆ្នាំ1963 នៅរដ្ឋ Tolentino ក្នុងតំបន់ Marche ដែលជាទីកន្លែងប្រមូលផ្ដុំទៅដោយសិប្បកម្មស្បែកសត្វបែបប្រពៃណីបុរាណ ដោយផ្ដើមដំបូងក្នុងរូបភាពជាអាជីវកម្មស្បែកសត្វដ៏តូចមួយក្នុងតំបន់នេះតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ដោយសារសម្លឹងឃើញពីការពេញនិយមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ដែលរស់នៅក្នុងតំបន់ផ្ទាល់ ក៏ដូចជានៅតំបន់ជិតខាងលោកក៏ចាប់ផ្តើមបង្កើនការផលិតជាមួយនឹងការបង្កើតគំនិតថ្មីៗក្នុងការច្នៃប្រឌិតនូវម៉ូដប្លែកៗជាច្រើន ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង និងពង្រីកវិសាលភាពរបស់ខ្លួន។
បន្ទាប់ពីបានធ្វើការអភិវឌ្ឍទៅលើអាជីវកម្មរបស់ខ្លួនឥតឈប់ឈរ ត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោមការខិតខំយ៉ាងយកចិត្តទុកដាក់បន្ថែមរបស់កូនប្រុសរបស់លោកចំនួន2រូបទៀតនោះ ផលិតផល Cromia ត្រូវបានគេស្គាល់យ៉ាងទូលាយពាសពេញប្រទេសអីុតាលីតែម្ដង រហូតមានក្រុមហ៊ុនវិនិយោគផ្នែកផលិតផលធ្វើអំពីស្បែកសត្វ ជាពិសេស ផ្នែកខាងកាបូប និងស្បែកជើងស្ត្រីតែម្ដង បានមកសុំសហការ ដើម្បីបន្តដំណើរការផលិត និងចែកចាយឱ្យកាន់តែទូលំទូលាយនៅលើសាកលលោក។ លើសពីនេះទៅទៀត អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅត្រឹមឆ្នាំ2003 ម៉ាកសញ្ញា Cromia ត្រូវបានស្ថាប័នពាក់ព័ន្ធ ក៏ដូចជាស្ថាប័នផ្នែកពាណិជ្ជកម្មប្រចាំប្រទេសអីុតាលីចេញលិខិតទទួលស្គាល់ ជាមួយនឹងការផ្ដល់ប័ណ្ណសរសើរដល់ក្រុមហ៊ុនថែមទៀតផង។
លោក គឹម សោភា នាយកគ្រប់គ្រង់នៃក្រុមហ៊ុន Unique Fashion Cambodia ដែលបាននាំចូល និងចែកចាយផ្ដាច់មុខផលិតផលកាបូបមនុស្សស្រីម៉ាក Cromia ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា “ដោយសារមើលឃើញពីសក្ដានុពលរបស់ Cromia ក្រុមហ៊ុន Unique Fashion Cambodia បានសម្រេចសុំសិទ្ធិពីក្រុមហ៊ុនផ្ទាល់ពីប្រទេសអីុតាលី នាំចូលនិងចែកចាយផ្ដាច់មុខកាបូបម៉ាក Cromia នៅកម្ពុជា កាលពីឆ្នាំ2015 ដែលត្រឹមរយៈពេល2ឆ្នាំនេះយើងលក់ចេញបានច្រើនគួរឱ្យកត់សម្គាល់។ ការទទួលបានការគាំពីសំណាក់អតិថិជនទាំងនេះ ក៏ព្រោះពួកគេបានស្គាល់ច្បាស់ពីគុណភាព និងកេរ្តិ៍ឈ្មោះរបស់ Cromia។ បន្ថែមពីនេះ ក៏ព្រោះតែកាបូប Cromia មានតម្លៃសមរម្យ និងមានច្រើនជម្រើស ច្រើនម៉ូដ ច្រើនពណ៌ ដែលសុទ្ធតែស្រស់ស្អាត ជាមួយលក្ខណៈពិសេសរបស់កាបូប ដែលអាចជួយលើកតម្លៃអ្នកប្រើប្រាស់ឱ្យមានភាពទាន់សម័យ ថ្លៃថ្នូរ ស័ក្តិសមនឹងកិត្តិយស កេរ្តិ៍ឈ្មោះនៅក្នុងសង្គម។
លោកបានបន្តទៀតថា “សម្រាប់អតិថិជនកាលពីដំបូងឡើយ ភាគច្រើនគឺជាជនបរទេស ដោយសារពួកគាត់បានស្គាល់ និងដឹងពីម៉ាកសញ្ញានេះច្បាស់។ ដោយឡែកនៅត្រឹមមួយឆ្នាំចុងក្រោយនេះ អតិថិជនភាគច្រើនគឺជាជនជាតិខ្មែរវិញ។ លោកបានសង្កត់ធ្ងន់ថា “សម្រាប់កាបូបដែល Unique Fashion Cambodia យកមកដាក់លក់នាពេលនេះ គឺមានច្រើនប្រភេទ ច្រើនម៉ូដ តម្រូវទៅតាមមនុស្សគ្រប់វ័យ និងអាចប្រើបានគ្រប់កម្មវិធី ដែលក្នុងនោះរួមមានដូចជាកាបូបយួរដៃ កាបូបដៃតូច កាបូបដៃធំ កាបូបស្ពាយចំហៀងបែបក្លាស៊ីក និងកាបូបស្ពាយពីក្រោយសម្រាប់យុវវ័យជាដើម។
ងាកមកចាប់អាម្មណ៍ពីទីផ្សារចែកចាយផលិតផលកាបូបម៉ាក Cromia វិញម្តង នាពេលបច្ចុប្បន្ននេះគឺក្រៅពីមានលក់នៅទីស្នាក់ការកណ្តាលដែលស្ថិតនៅរាជធានីភ្នំពេញហើយ ផលិតផលកាបូបម៉ាក Cromia ក៏មាននៅតាមបណ្តាហាងនានានៅតាមខេត្ត ក្រុងមួយចំនួនផងដែរ៕