តាមរយៈគេហទំព័រ Teenee ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា កំពូលតារាសម្ដែងដែលមានឈ្មោះល្បីល្បាញបំផុតរបស់ប្រទេសចិនគឺ អ្នកនាង Shu Qi មានវ័យ 41 ឆ្នាំ បានប្រកាសចាកចេញពីសិល្បៈមួយរយៈសិន ជាហេតុបណ្ដាលឱ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលគ្រប់គ្នានៅលើបណ្ដាញទំនាក់ទំនងសង្គម។
តារាស្រីរូបនេះ បានបញ្ជាក់បន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិនដ៏ពេញនិយមមួយថា «នាងខ្ញុំសុំចាកចេញពីការងារសិល្បៈមួយរយៈពេលសិន អរគុណសម្រាប់សេចក្ដីស្រឡាញ់របស់អ្នកគ្រប់គ្នា ហើយយើងអាចនឹងជួបគ្នាជាថ្មីវិញ»។ ក្រៅពីមូលហេតុនេះហើយ តារាស្រីរូបនេះក៏មានកើតអាការប្រតិកម្មចាញ់នៅលើស្បែក រហូតដល់មានឡើងកន្ទួលក្រហមៗនៅលើដងខ្លួន និងស្បែកមុខ ទើបគ្រូពេទ្យបានណែនាំឱ្យព្យាបាលខ្លួនមួយរយៈសិន។ គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានរូបភាពរបស់តារាស្រីរូបនេះបិទបាំងមុខមាត់ដោយម៉ាសនៅតាមផ្លូវទៅកាន់គ្លីនិកស្បែកមួយកន្លែង៕