កាលពីល្ងាចម្សិលមិញនេះ ក្រុមអត្តពលិកកម្ពុជា បាននាំយកមេដាយចំនួន១១គ្រឿងខាងផ្នែកកីឡាការ៉ាតេដូ ពីព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេ ស៊ី និង ព្រឹត្តិការណ៍ Thai Open នៅប្រទេសថៃ មកជូនកម្ពុជា។ ខណៈដែលការត្រលប់មកវិញនោះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីទីស្នាក់ការ NOCC ពីសំណាក់កីឡាករការិនី គ្រូបង្វឹក និង ថ្នាក់ដឹកនាំ របស់សហព័ន្ធកីឡាការ៉ាតេដូ រួមទាំងលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាអូឡាំពិកកម្ពុជា (NOCC) ទៀតផង ។
មេដាយទាំង ១១គ្រឿងនោះគឺមេដាយមាសចំនួន ១គ្រឿង ដែលបានពីព្រឹត្តិការណ៍ Thai Open មេដាយប្រាក់ ៤គ្រឿងក្នុងនោះ២គ្រឿងបានពីព្រឹត្តិការណ៍ Thai Open និង ២ គ្រឿងបានពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅ ឥណ្ឌូនេស៊ី និង ២គ្រឿងបានពីព្រឹត្តិការណ៍Thai Open ។មេដាយសំរិទ្ធ ៦ គ្រឿងដែល៤គ្រឿងបានមកពីជើងឯក អាស៊ីអាគ្នេយ៍ និង ២គ្រឿងបានពី Thai Open ។
លោកសាយ ណូរ៉ាអនុ ប្រធានខេមរសហព័ន្ធការាតេដែលជាប្រតិភូដឹកនាំនោះបានបញ្ជាក់ថានេះជាការប្រកួត ដ៏តឹងតែងមួយដែលកម្ពុជាដណ្ដើមបានជោគជ័យមុនព្រឹត្តិការណ៍ SEA Games ទី២៩មកដល់ ។នេះក៏ជាលើកដំបូងដែរ ដែលការាតេដណ្ដើមបានមេដាយល្អបែបនេះលោកសង្ឃឹមថាស៊ីហ្គេមកម្ពុជានឹងលេងបានល្អជាមិនខានឡើយ ។
លោកឡាច ច័ន្ទដារ៉ាអគ្គលេខាធិការខេមរសហព័ន្ធការាតេបានឲ្យដឹងដែរថាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូនេស៊ីមានប្រទេសចំនួន១០ចូលរួម ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ Thai Open មានប្រទេសចំនួន១៧ ចូលរួម ។ សម្រាប់កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន១២នាក់ទៅចូលរួមប្រកួត ។
កីឡាករដែលដណ្ដើមបានមេដាយមាសនោះគឺកុមារាឡាច រ៉ាយុទ្ធដែលបានមេដាយមាសលើវិញ្ញាសាមេគុន និង មេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធដែលមេដាយទាំង ២របស់គេបានក្នុងព្រឹត្តិការណ៍ Thai Open ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានទទួលស្វាគមន៍ដល់ការវិលត្រ ឡប់របស់ក្រុមប្រតិភូការាតេនោះបានបញ្ជាក់ដោយឡែកថាស៊ីហ្គេមលើកទី២៩ការាតេមានឈ្មោះក្នុងបញ្ជីប្រកួត ។ លោកធ្វើការកត់សំគាល់ថាប្រសិនបើកីឡាករ-កីឡាការិនីនៃប្រទេសទាំង១០ដែលបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្ត ការណ៍ជើងឯកអាស៊ីអាគ្នេយ៍ជាកីឡាដែលត្រៀមស៊ីហ្កេមនោះការាតេកម្ពុជានឹងមានសង្ឃឹមច្រើនណាស់ក្នុងការរក មេដាយពីស៊ីហ្គេមលើកនេះ ៕