ភាគច្រើនឱ្យតែនិយាយដល់ស្រីៗឥណ្ឌា យើងប្រាកដជាស្រមៃឃើញដល់សក់ដែលមានសភាពក្រាស់ វែងអន្លាយ ពណ៌ខ្មៅរលោង រួញបែបទឹករលកជាមិនខាន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ រូបភាពនៃសក់បែបនេះក៏មានការប្រែប្រួលខ្លះ តែក៏មិនច្រើនពេកដែរ ព្រោះភាគច្រើននៃការផ្លាស់ប្តូរនោះគឺមានតែការប្តូរពីសភាពរួញបែបទឹករលកមកជាត្រង់ស្អាតវិញតែប៉ុណ្ណឹង។ អូខេ! បញ្ចប់ក្តីស្រមៃហើយងាកមកស្វែងរកការពិតនៃការថែរក្សាសក់របស់ក្រមុំឥណ្ឌាដែលមានសក់ស្រស់ស្អាត ដូចតទៅ៖
ប្រេងដូង
ធ្វើឱ្យសក់ទន់ រលោង ងាយស្រួលសិត មើលទៅភ្លឺរលោងស្អាត នារីឥណ្ឌាប្រគល់នាទីឱ្យទៅប្រេងដូង។
ប្រេងល្ហុងខ្វង
តួនាទីរបស់ប្រេងល្ហុងខ្វងដែលស្រីៗឥណ្ឌាទុកចិត្តបំផុតគឺ ធ្វើឱ្យសក់មានសុខភាពល្អ និងផ្តល់នូវភាពស្រស់ស្អាតដល់ស្បែកក្បាល។
សម្អាតសក់ដោយទឹកតែ
លាងសក់ជាមួយទឹកតែ(ពិសេសតែខ្មៅ) នឹងជួយឱ្យសក់លូតលាស់បានល្អ និងក្រាស់ល្អណាស់។
ការពារ និងព្យាបាល
ទោះសក់ខូច ឬមិនខូចក៏ដោយ ការព្យាបាលសក់តែងតែធ្វើឡើងជារៀងរាល់សប្តាហ៍។មិនមានអ្វីច្រើនទេ គេពឹងផ្អែកតែលើប្រេងអូលីវទឹកក្រូចឆ្មារ និងប្រេងដូងប៉ុណ្ណោះ។ ទឹកក្រូចឆ្មារដើរតួជាអ្នកកម្ចាត់ប្រេងដែលលើស ខណៈដែលប្រេងដូង និងប្រេងអូលីវមាននាទីជាអ្នកបន្ថែមសំណើមឱ្យទៅស្បែកក្បាល និងធ្វើឱ្យសក់កាន់តែស្រស់ស្អាតឡើង។
ឆ្លាតវៃ
សំដៅដល់ភាពវៃឆ្លាតក្នុងការជ្រើសរើសសាប៊ូកក់សក់ណាដែលត្រូវនឹងសភាពសក់របស់ខ្លួន។
សារធាតុនីមួយៗសុទ្ធតែផ្តល់គុណប្រយោជន៍ទៅតាមប្រភេទរបស់វា អីុចឹងតើបានជាសម្រស់សក់ស្រីៗឥណ្ឌាមិនចាញ់ស្រីៗប្រទេសផ្សេងនោះទេ៕