Skip to content

ម្ចាស់បទចម្រៀង « shape of you » ទទួលគ្រឿងរាជឥស្សរិយាភរណ៍ជាន់ខ្ពស់ MBE

តាមរយៈគេហទំព័រសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា កំពូលសិល្បករចម្រៀងល្បីឈ្មោះលោក​ Ed Sheeran ដែលជាម្ចាស់បទចម្រៀង «shape of you» បានចូលទៅទទួលព្រះរាជទានគ្រឿងរាជឥស្សរិយាភរណ៍ជាន់ខ្ពស់ MBE (Member of the Most Excellent Order of the British Empire) ពី សម្ដេចព្រះមហាក្សត្រា Charles ជាព្រះរាជានៃរាជាណាចក្រ វេលស៍ នៅក្នុងបរិវេណព្រះបរមរាជវាំង Buckingham នៅពេលថ្មីៗនេះ។

កំពូលតារាចម្រៀងវ័យ 26 ឆ្នាំរូបនេះ បានទទួលព្រះរាជប្រទានរង្វាន់នេះក្នុងនាមជា អ្នកដែលសាងគុណប្រយោជន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញដល់សហរាជអាណាចក្រ ដោយរយៈពេលកន្លងមកមានតារាសម្ដែង តារាចម្រៀងល្បីៗឈ្មោះជាច្រើនធ្លាប់បានទទួលការប្រទានព្រះរាជរង្វាន់នេះរួចមកហើយ មានដូចជា លោក David Beckham និងលោក JK Rowling ជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់គ្រឿងរាជឥស្សរិយាភរណ៍ថ្នាក់ MBE ឬ Member of the Most Excellent Order of the British Empire នេះ គឹជាគ្រឿងឥស្សរិយាភរណ៍សម្រាប់មន្ត្រីដែលមានអំណាចរបស់ប្រជាធិបតីភាពក្រោមរដ្ឋធម្មនុញ្ញចក្រភពអង់គ្លេស ហើយអ្នកដែលស័ក្ដិសមបានទទួលត្រូវមានចំណែកពាក់ព័ន្ធជាមួយផ្នែកសិល្បៈ និងវិទ្យសាស្ត្រ ដែលបានធ្វើការជាមួយសប្បុររសធម៌ និងសុខុមាលភាព ឬបានបម្រើការងារសាធារណៈក្រៅរាជកិច្ចទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *