Skip to content

Bale រក​គ្រាប់​បាល់​ឈ្នះ​ដើម្បី​ជួយ​ឲ្យ Real ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Club World Cup

 

ខ្សែប្រយុទ្ធ Gareth Bale បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ ខណៈដែល​ក្រុម Real Madrid បាន​សង្គ្រោះ​ការភិតភ័យ​មួយ​ដោយបាន​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Al Jazira ក្នុង​លទ្ធផល 2-1 និង​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ Club World Cup ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​ថ្ងៃ​ពុធ។

ខណៈដែល​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ឈ្នះ​ពាន​ជា​លើក​ទី5នៅ​ឆ្នាំនេះ ក្រុម Real របស់លោក Zinedine Zidane បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ​ដើម្បី​ផ្តួល​ក្រុម Al Jazira ក្នុង​ទីក្រុង Abu Dhabi ដើម្បី​ឈានទៅ​ជួប​ក្រុម​ជើង​ខ្លាំង Gremio របស់​ប្រេ​ស៊ី​ល ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ។ Al Jazira ដែល​បាន​ឈានទៅ​កាន់​យុទ្ធនាការ​នេះ​ក្នុងនាម​ជា​ក្រុម​ម្ចាស់ផ្ទះ ក្រោយពី​បានឈ្នះ​ពាន​ក្របខ័ណ្ឌ UAE Pro-League របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​រដូវ​កាល​មុន​នោះ បា​នរក​គ្រាប់​បាល់​នាំមុខ​ដ៏​មិន​នឹកស្មាន​ដល់​នៅ​ពាក់កណ្តាល​តង់​ទី1 បើទោះបី​ក្រុម Real Madrid មាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើនជាង និង​មានឱកាស​ស៊ុត​បាល់​សំដៅ​ទី​ដល់​ទៅ17លើក​ក៏ដោយ។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Romarinho បាន​ដណ្តើមយក​ប្រៀប​ពី​ការប្រព្រឹត្ត​កំហុស​របស់​ខ្សែការពារ Casemiro ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការប្រកួត នា​កីឡដ្ឋាន Zayed Sports City។ ប៉ុន្តែ សម្ពាធផ្សេងៗរបស់​ក្រុម Real បានបញ្ចប់​នៅ​នាទី​ទី10នៃ​តង់​ទី2 នៅពេលដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅមុន​ពេល Bale បាន​ទម្លុះ​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Al Jazira តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​រយៈពេល8នាទីចុងក្រោយ​មុន​ចប់​ការប្រកួត៕

ប្រភពពី៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *