តាមរយៈគេហទំព័រសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ 2017 បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងដែលមានសំឡេងផ្អែមពីរោះនាង Jannine Weigel ឬមានឈ្មោះពិតថា ផ្លយ ឈុំភូ ត្រូវបានមហាជនអ្នកគាំទ្ររិះគន់នាង ដែលបានផ្លាស់ប្ដូរសម្ផស្សផ្ទៃមុខកាលពីពេលថ្មីៗកន្លងមក ដោយបានរិះគន់ថា ទៅឡើងជ្រុញឱ្យគ្រូពេទ្យវះកាត់មុខមាត់ ផ្លាស់ប្ដូររូបឆោមឱ្យថ្មីស្អាតជាងមុនមែនទេ?។
នៅទីបំផុត តារាស្រី ផ្លយ ឈុំភូ ក៏បានចេញមុខមកបកស្រាយរឿងនេះថា «មិនបានទៅធ្វើអ្វីមកទាំងអស់ នាងខ្ញុំគ្រាន់តែផ្លាស់ប្ដូរស្តាយល៍ផាត់មុខ និងការតែងខ្លួនតែប៉ុណ្ណោះ។ ហើយចំពោះរឿងផ្ទាល់ខ្លួនវិញ ក៏នាងខ្ញុំបានទៅគិតអ្វីធ្ងន់ធ្ងរហ្មត់ចត់ពេកដែរសម្រាប់ព័ត៌មាននេះ។ ព័ត៌មាននេះផ្សាយចេញមក ពោលគឺមានលក្ខណៈគួរឱ្យអស់សំណើចច្រើនជាង ដូច្នេះសូមបញ្ជាក់ឱ្យច្បាស់ថា នាងខ្ញុំនៅមិនទាន់គិតចង់ធ្វើការកែសម្ផស្សអ្វីទេនៅពេលនេះ»៕