ប៉ៃលិន៖ បន្ទប់ពីធ្វើដំណើរឆ្លងកាត់ព្រំដែនខេត្តប៉ៃលិន ចូលមកកាន់ទឹកដីថៃ ទីបំផុតក្បូនរថយន្តគ្រួសារ Ford បានមកដល់កន្លែងបោះជំរុំក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ក្រោយពីសម្រាក និងងូតទឹកសម្អាតខ្លួនរួច មហាគ្រួសារ Ford បានចាប់ផ្ដើមទទួលទានអាហារពេលល្ងាច និងច្រៀង រាំលេងកម្សាន្ត ដែលមើលទៅម្នាក់ៗមានទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង បើទោះបីជាធ្វើដំណើរផ្លូវវែងបន្តិច ប៉ុន្តែពួកគាត់មានអារម្មណ៍សប្បាយរីករាយ ជាពិសេសគឺបានបង្កើតនូវភាពស្និទ្ធស្នាល៕