ភ្នំពេញ៖ នៅវេលាម៉ោង 6ព្រឹក ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 តាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចំណុចរោងចក្រម្សៅមី ម៉ែនសារុន អ្នកដំណើរតាមផ្លូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានឃើញក្បូនដំណើររបស់រថយន្ត FORD បានត្រៀមខ្លួនចេញដំណើរ នៅក្នុងដំណើរកម្សាន្ត FORD Adventure លើកទី11។
នៅក្នុងដំណើរកម្សាន្តលើកនេះ យើងឃើញថាម្ចាស់រថយន្តគ្រប់រូបសម្តែងការសប្បាយរីករាយ ជាមួយដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្លងកាត់ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទៅកាន់ខេត្តរ៉ាក់យ៉ង និងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយនៅក្នុងក្បួនដង្ហែរថយន្ត Ford មានរហូតដល់ជាង 100គ្រឿង។
នៅឆ្នាំនេះផងដែរ ក្នុងដំណើរការកម្សាន្ត FORD Adventure ដែលរៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) គឺមានការសហការឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈ ឈានមុខគេនៅកម្ពុជា និង ភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយ ក្រុមហ៊ុនសំបកកង់ Coopertires និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។
ជាមួយគ្នានេះផងដែរ នៅក្នុងដំណើរកម្សាន្ត FORD Adventure ឆ្នាំ2017 ក៏មានការសហការចូលរួមពីសំណាក់ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និងភ្នាក់ងាយផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Sticker City រួមនឹងស្ថាប័នព័ត៌មានជាច្រើនទៀត។
ក្នុងដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី11 នេះ មានរយៈពេល 4ថ្ងៃ 3យប់ គឺចាប់ពីថ្ងៃទី ដល់ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 ដោយមានអ្នកដំណើរ ប្រមាណ 500នាក់ ដែលអ្នកចូលរួមនឹង រីករាយ ជាមួយទេសភាព ព្រៃភ្នំ នៅតាមដងផ្លូវ ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅ យ៉ាងស្រស់ត្រកាល នៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមាន ឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែប ក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ2007 ទៅខេត្តមណ្ឌលគីរី , ឆ្នាំ2008 ទៅកាន់ខេត្តរតនគីរី , ឆ្នាំ2009 ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ2010 និងឆ្នាំ2011 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ2012 ទៅកាន់ខេត្តមណ្ឌលគីរី ឆ្នាំ2013 ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ2015 ទៅកាន់ខេត្តចន្ថាបុរី ប្រទេសថៃ និងឆ្នាំ2016 ទៅកាន់ខេត្តបុរីរាមដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ៕