យោងតាមសារព័ត៌មាន khaosod ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា មន្ត្រីបូលិសកូរ៉េ ដែលល្បីល្បាញខាងរឿងតឹងរឹងម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យចំពោះអ្នកទេសចរណ៍ ឬ បុគ្គលដែលបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង មិនថាតែជាជនល្បី តារា ឬមនុស្សធម្មតាទូទៅនោះឡើយ។ ដោយឡែក កំពូលតារាស្រីលំដាប់ជួរមុខរបស់ថៃ នាង នុន វរ៉ានុត ក៏ត្រូវបានមន្ត្រីប៉ូលិសកូរ៉េឃាត់ខ្លួនដល់ទៅពីរដងដែរ ខណៈដែលនាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
តារាស្រីរូបនេះ បានបង្ហោះសារ និងរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើររបស់នាងនៅពេលកំពុងជាប់ក្នុងការឃាត់ខ្លួនថា «កញ្ញា នុន វរ៉ានុត គឺជាអ្នកដែលសំណាងល្អជាងគេដំបូងបង្អស់របស់ប្រទេសថៃ ដែលបានទទួលការអញ្ជើញឱ្យចូលបន្ទប់ឃាត់ខ្លួនយ៉ាងត្រជាក់ល្ហឹម ដែលមន្ត្រីប៉ូលិសកូរ៉េដាក់ស្លាកថា #worraworldwide »។ នាងក៏បានបញ្ជាក់ប្រាប់ទៀតដែរថា នេះគឺជាលើកទី 2 ហើយដែលបានចូលមកទីនេះ៕