សមាគមអ្នកសាងសង់កម្ពុជា កាលពីចុងសប្តាហ៍កន្លងមកបានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ2017 ដែលបានប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី30 ខែវិច្ឆិកា ដល់ថ្ងៃទី02 ខែធ្នូ ឆ្នាំ2017។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ2017 នេះគេសង្កេតឃើញមានការចូលរួមពីក្រុមហ៊ុនធំៗកម្រិតស្ដង់ដារអន្ដរជាតិជាច្រើន ដែលមានដូចជា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ សម្ភារសំណង់ និងគ្រឿងអគ្គិសនីជាដើម៕