ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា នៅថ្ងៃទី 5 ម្សិលមិញស្ថានីយទូរទស្សន៍ True 4U បានដាក់បញ្ចាំងរឿងភាគខ្នាតធំបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតប្រចាំឆ្នាំ2017 នេះនៅលើផ្ទាំងកញ្ចក់ទូរទស្សន៍ហើយ។ គ្រាន់តែបើកឆាកដំបូង តារាស្រីជួរមុខ3ដួងនៅក្នុងរឿងនេះ ត្រូវបានមហាជនគាំទ្រ និងកោតសរសើទេពកោសល្យសម្ដែងរបស់ពួកនាង ហើយជាពិសេសបានសរសើរចំពោះសម្រស់តារាទាំង 3 ដួងនេះ ខណៈគ្រងឈុតបុរាណថៃដែលប្រកបទៅដោយគ្រឿងអលង្ការពណ៌មាសយ៉ាងស្រស់ស្អាតបំផុត។
គួរបញ្ជាក់ផងដែរថា តារាល្បីៗទាំង 3 ដួងនេះ រួមមាន កញ្ញា នុន វរ៉ានុត សម្ដែងជា ចៅហ្វាស័ងវ៉ានយ៍ ដែលជាគតិនារីប្រកបដោយចំណេះដឹងផ្លូវច្បាប់ ។ កញ្ញា ផេន ខេក សម្ដែងជា បុស្សបាបាន់ ព្រះនាងម្ចាស់ដែលស្ថិតក្នុងសែស្រឡាយរាជវង្ស ប្រាមណ៍ និងតារាសម្ដែងស្រី ភីងគី សម្ដែងជាសម្ដេចបុរម្យរាជិនី។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖