យោងតាមសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017 ព្រឹកមិញនេះ បានឱ្យដឹងថា ក្រុមនារីជប៉ុនដែលនិយមប្រើប្រាស់បណ្ដាញសង្គមយូធូប និងក្រុមនារីៗមួយចំនួនធំទៀត ដែលដឹកនាំដោយកញ្ញា Pepsi Lu បានផ្ដើមគំនិតអនុញ្ញាតឱ្យពួកក្រុមបុរសៗដែលធ្វើដំណើរតាមដងផ្លូវចាប់ច្របាច់ដើមទ្រូងពួកនាងក្នុងន័យទាមទារឱ្យមានសន្ដិភាពពិភពលោក។
កាលពីក្នុងអំឡុងខែវិច្ឆិកាកន្លងទៅ នៅក្នុងទីក្រុង តូក្យូ ក្នុងសង្កាត់ Shibuya ក្រុមនារីៗខាងលើនេះបាននាំគ្នាធ្វើសកម្មភាពដោយលើកបដាដែលមានសរសេរថា “Free Oppai (breast)” ដែលមានន័យថា សុដន់ឥតគិតថ្លៃ បែបនេះម្ដងរួចមកហើយ និងបានបង្កឱ្យសង្កាត់នេះទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ ឥឡូវមកដល់ដើមខែធ្នូនេះ បដារបស់ពួកនាងនៅតែធ្វើឱ្យក្រុមបុរសជប៉ុន និងជនបរទេសដែលជាភ្ញៀវទេសចរដែលទៅកម្សាន្ដនៅទីនោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងដដែល ដោយពួកគេបានដើរចូលមកចាប់ប៉ះដើមទ្រូងរបស់ពួកនាង។
នាង Pepsi Lu បានប្រាប់អ្នកសារព័ត៌មានថា ចំពោះរូបនាងមានបុរសមិនតិចជាង 60 នាក់ទេដែលបានមកប៉ះដើមទ្រូងរបស់នាង។ នាងបានបន្ដទៀតថា «ពិភពលោកនឹងមានសុខសន្ដិភាព ព្រោះដើមទ្រូងនេះនឹងជួយដល់ពិភពលោក»។
គួរបញ្ជាក់ផងដែរថា ក្រុមនារីខាងលើនេះនឹងបន្ដធ្វើសកម្មភាពបែបនេះតទៅទៀត ហើយព្រមទាំងថតឃ្លីបវីដេអូបង្ហោះនៅក្នុងបណ្ដាញសង្គមយូធូប ដែលក្រុមនាងបានរំពឹងទុកថា ក្នុងមួយឃ្លិបវីដេអូយ៉ាងហោចណាស់ក៏បាន 1 លានអ្នកចូលទស្សនាដែរ។ សូមបញ្ជាក់ថា ទាំងអស់នេះ គឺដើម្បីសម្រេចការបំបែកឯតទគ្គកម្មពិភពលោកក្នុងការទាមទារសន្ដិភាពពិភពលោក៕