នៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានរបស់បងស្រីរបស់តារាសិចស៊ី ដេននី ក្វាន់ បានបង្ហោះរៀបរាប់អំពីតម្លៃនៃការកែសម្ផស្សរបស់អ្នកនាង នៅក្នុងប្រទេសថៃ ដែលសរុបតម្លៃអស់ជាង 15,200$។
អ្នកនាង ចោម ចាន់ បងស្រីរបស់ ដេននី ក្វាន់ បានបង្ហោះឱ្យដឹងថា «ថ្ងៃនេះសុំបង្ហាញពីតម្លៃវះកាត់កែសម្ផស្សរបស់ខ្ញុំ!!!!! អ៊ីចឹងៗសម្រាប់អ្នកមានលុយ គឺមិនច្រើនទេ!! ដើម្បីប្តូរយកភាពស្រស់ស្អាតជាមួយភាពជឿជាក់ និងសុវត្ថិភាព លទ្ធផលដែលទទួលបានគឺពិតជាគាប់ចិត្ត។ ធម្មជាតិផ្តល់ឱ្យ គឺមិនគ្រប់ដប់ឡើយ ដូចនេះត្រូវកែច្នៃបន្ថែមទើបល្អប្រសើរ!!!! សម្រាប់ភាពស្រស់ស្អាតរបស់ខ្ញុំគឺចំណាយត្រឹមតែ10,200$ ទេ តែបូកនឹងថ្លៃស្នាក់នៅ ថែទាំ ចាយវាយ 5,000$ ទៀត អ៊ីចឹងសរុបទៅ 15,200$ អ៊ីចឹងលុយខ្ញុំមិនស្តាយទេ តែអ្វីដែលស្តាយនោះគឺ ខ្ញុំមានលុយហើយនៅមុខអាក្រក់ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្ញុំគឺមិនខ្លាចរាល់ការចំណាយលុយ និងពេលវេលា តើមិត្តយើងចាប់អារម្មណ៍ទេ?»។
ទន្ទឹមគ្នានោះដែរ តារាស្រីសិចស៊ី ដេននី ក្វាន់ ក៏បានលើកឡើងពីរឿងកែសម្ផស្សនេះដែរថា នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ…? ជាធម្មតាមនុស្សគ្រប់រូបកើតមកលើផែនដីនេះសុទ្ធតែចង់បានរូបរាងស្រស់ស្អាតទៅតាមសេចក្តីប៉ងប្រាថ្នា តែយើងមិនអាចបញ្ជាច្បាប់ធម្មជាតិបានទេ។ តែយើងអាចតុបតែង កែប្រែរូបសម្រស់របស់យើងតាមការចង់បានរបស់យើងបាន ទាំងនេះវាមិនមែនជាកំហុស ឬក៏ជាការប្រព្រឹត្តអំពើអាក្រក់នោះឡើយ…ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមស៊ីវិល័យវិញ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាតបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះ ម្តេចក៏ត្រូវទទួលបានការដៀមដាម មើលងាយ ពេបជ្រាយ( ថា ក្នុងខ្លួនសុទ្ធតែគីមី ) ទៅវិញ?។
នាងក៏បានបញ្ជាក់បន្ថែមទៀតដែរថា ខ្ញុំមិនយល់សោះ លុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំ មិនបានពាក់ព័ន្ធ ឬទៅយកលុយពីបុគ្គលណាផ្សេងឡើយ ម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ? មនុស្សខ្ញុំហ៊ានធ្វើ គឺហ៊ានទទួល ខ្លាចអីនឹងប្រាប់គេថា ខ្ញុំស្អាតដោយសារកែសម្ផស្ស! អ្នកខ្លះគ្មានលុយកែក៏មកទើស ឯអ្នកខ្លះទៀតមានលុយកែហើយ តែនៅតែមិនស្អាត អាហ្នឹងវាម៉េចវិញ? ឈប់បានឈប់ទៅណា៎ អ្នកទើសមួយចំនួន ព្រោះខ្ញុំមិនបានយកខ្លួនប្រាណអ្នកឯងមកកែសម្ផស្សទេ៕