អាមេរិក៖ បច្ចុប្បន្នទំហំ Storage ដ៏ពេញនិយមសម្រាប់ទូរស័ព្ទដៃគឺ 32GB និង 64GB ប៉ុន្តែក៏មានអ្នកប្រើប្រាស់មួយចំនួនទាមទារចង់បានរហូតដល់ 256GB ជាពិសេសគឺអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung តែម្ដង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung បាននិងកំពុងតែបង្កើនការផលិតមេម៉ូរ៉ីទំហំ 512GB សម្រាប់ទូរស័ព្ទដៃ ដែលវានឹងភ្ជាប់មកជាមួយទូរស័ព្ទតែម្ដង។ តាមការបញ្ជាក់មេម៉ូរ៉ីថ្មីរបស់ Samsung គឺមានសមត្ថភាពខ្ពស់ ជាពិសេសគឺអាចបញ្ជូនឯកសារដែលមានទំហំ 5GB ដោយប្រើរយៈពេលត្រឹមតែ ៦វិនាទីប៉ុណ្ណោះ។
ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា បើនិយាយពីការរក្សាទុកវីដេអូ 4K វិញគឺមានរហូតដល់ 21ម៉ោង ប៉ុន្តែមិនបានបញ្ជាក់ថា មេម៉ូរ៉ីថ្មីនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងស្មាតហ្វូនស៊េរីណាមួយនោះទេ៕