កុលាបក្រហម Blackburn Rovers បានក្លាយជាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ដំបូងគេក្នុងការធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី៣នៃកីឡាបាល់ទាត់របស់អង់គ្លេស កាលពីអាទិត្យ ស្របពេលដែលក្រុម Newcastle បានឈ្នះពាន Championship នៅថ្ងៃប្រកួតចុងក្រោយដ៏រំភើប។
ស្របពេលជាមួយគ្នានេះ ការដណ្តើមបានជ័យជម្នះផ្សេងទៀតសម្រាប់អតីតម្ចាស់ជើងឯកអឺរ៉ុប២សម័យកាល Nottingham Forest ដែលបានយកឈ្នះលើក្រុម Ipswich ៣-០ និង Birmingham City ដែលបានផ្តួលក្រុម Bristol City ១-០ បានធ្វើឲ្យក្រុម Blackburn ត្រូវធ្លាក់ចេញតែម្តង។ Blackburn បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីឆ្នាំ៩៩៥ ប៉ុន្តែ ជោគវាសរបស់ពួកគេបានលិចលុងកាន់តែជ្រៅក្រោមការកាន់កាប់របស់ក្រុមហ៊ុនរបស់ឥណ្ឌា Venky’s។
លោក Rafael Benitez និងក្រុម Newcastle របស់លោក បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីផ្តួលក្រុម Burnley ក្នុងលទ្ធផល ៣-០ ប៉ុន្តែ ការធ្វេសប្រហែសរបស់អ្នកចាំទី David Stockdale នៃក្រុមរបស់ Brighton បានជួយឲ្យក្រុមសារិកាព្រៃមួយនេះ វិលទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងនាមជាម្ចាស់ជើងឯក។ ក្រុម Brighton បានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្រោយពីទទួលបានត្រឹមលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។ លោក Benitez ដែលឈ្មោះរបស់លោកត្រូវបានអ្នកគាំទ្រស្រែកច្រៀងបន្ទរតាមគ្នានោះ បានឲ្យដឹងថា៖ «អ្វីដែលត្រូវតែមានមោទនភាពនោះគឺថា ការខិតខំព្យាយាមដែលបានធ្វើអំឡុងពេលរដូវកាលនេះ បានទទួលលទ្ធផលនៅថ្ងៃនេះ»៕
ប្រភពពី៖ Reuters