នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017 នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែភ្ញាក់ផ្អើលជាខ្លាំងចំពោះសារប៉ុន្មានឃ្លាដ៏មានន័យខ្លឹមសាររបស់តារាចម្រៀង សុខ ពិសី ដែលបានបង្ហាញពីការលើកទឹកចិត្ត ការជួយយកអាសាគ្នាក្នុងគ្រាមានទុក្ខលំបាក ការសាងអំពើល្អនៅក្នុងសង្គម និងជាពិសេស គឺការបង្កើតមិត្តភាព ដែលជាមូលហេតុធ្វើឱ្យតារាស្រីរូបនេះ មិនងាយធ្លាក់ប្រជាប្រិយភាព និងមានញាតិមិត្តស្រឡាញ់រាប់អានរូបនាងច្រើនឡើងៗ។
តារាប្រចាំទ្រនំផលិតកម្ម សាន់ដេ រូបនេះបានបង្ហោះសារដែលជាអាវុធទាក់យកចិត្តអ្នកគាំទ្រនៅលើហ្វេសប៊ុកថា «ជឿអត់ថា ការសាងអំពើ់ល្អ និងជួយឱ្យអ្នកដទៃជួបតែរឿងល្អ ធ្វើជាមនុស្សត្រូវចេះដឹងគុណអ្នកដែលធ្លាប់ជួយយើងពេលយើងលំបាក ទើបគេហៅមនុស្សមានគុណធម៌ នេះជាមូលហេតុដែលខ្ញុំទៅណាមកណាតែងតែមានញាតិជានិច្ច ហេ ហេ »។
គួរបញ្ជាក់ផងដែរថា ភាពល្បីល្បាញរបស់កញ្ញា សុខ ពិសី មិនសំដៅទៅលើតែទេពកោសល្យ ឬជំនាញមួយមុខនោះទេ ប៉ុន្ដែរូបសម្រស់ និង ភាពរួសរាយរាក់ទាក់ចំពោះមហាជន គឺជាអាវុធដ៏សំខាន់មួយដើម្បីក្ដោបយកប្រជាប្រិយភាពពីអ្នកគាំទ្រកាន់តែច្រើនឡើងទ្វេដង៕