
មនុស្សស្រីយើង រឿងស្បែកស្អាតគឺជារឿងធំសម្បើមណាស់ បើអ្នកមានផ្ទៃមុខស្រអាប់ខ្មៅផងនោះ រឹតតែធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់លើខ្លួនឯង ទៅទៀត ការខាត់ស្បែកគឺជាវិធីមួយដែលជួយឱ្យស្បែករបស់អ្នកឡើងសភ្លឺថ្លាបាន។ ការមើលថែទាំស្បែករបស់នារីដោយការខាត់ស្បែក (Scrub) គឺជាការមើលថែស្បែកដ៏ល្អមួយ ហើយនារីៗទាំងឡាយច្រើនតែនិយមវិធីនេះទៀតផង ថ្ងៃនេះ យើងមានរឿងរ៉ាវដែលនារីៗគួរយល់ដឹងមុននឹងធ្វើការខាត់ស្បែកមកជំរាបជូនដូចខាងក្រោម ៖

– ខាត់ស្បែក 1 សប្តាហ៍ 1 ដង
ភាពញឹកញាប់ក្នុងការខាត់ស្បែកដែលសមល្មមបំផុតនោះ គឺ 2 សប្តាហ៍ 1ដងនៅពេលល្ងាច សំរាប់ស្បែកធម្មតា ចំណែកស្បែកមានជាតិខ្លាញ់វិញ អាចធ្វើបានញឹកញាប់ជាងគឺ 1សប្តាហ៍ 1ដង និងសំរាប់ស្បែកស្ងួត អាចធ្វើបាន 2-3 សប្តាហ៍1ដង ។ មនុស្សយើងតែងជម្រុះកោសិកាស្បែកដែលងាប់ហើយរៀងរាល់ 28 ថ្ងៃ ដូច្នេះការខាត់ស្បែកដែលសមល្មម នឹងជួយបើកស្បែកថ្មីដែលស្អាតគួរឱ្យគយគន់បាន ។

– ជ្រើសរើសប្រើសាច់ឡេខាត់ស្បែកបែបធម្មជាតិ
សាច់ឡេខាត់ស្បែកបែបគ្រើមអាចធ្វើឱ្យស្បែករបកបាន ដូច្នេះវិធីដែលល្អនោះគឺ គួរជ្រើសរើសសាច់ឡេបែបហ្មត់ដែលផលឹតពីធម្មជាតិដូចជា កន្ទក់ សារធាតុចម្រាញ់ពីគ្រាប់អំពឹល ស្ករ សំបកផ្លែក្រូចសើច អំពឹលទុំ ស្លឹកគ្រៃ -ល- ដែលអាចជួយកំចាត់កោសិកាស្បែកដែលងាប់ចេញបានយ៉ាងទន់ភ្លន់ និងជួយបង្កើនគុណភាពស្បែកទៀតផង ។
– ជ្រើសរើសឱសថបុរាណឱ្យសក័ក្តិសមនឹងស្បែក
ព្រោះសារធាតុចម្រាញ់ដែលផ្សំនៅក្នុងសាច់ឡេមានភាពខុសផ្លែកពីគ្នា ឱសថបុរាណប្រភេទខ្លះល្អចំពោះអ្នកដែលមានស្បែកស្ងួត ដូចជា ទឹកឃ្មុំ ផ្លែត្រសក់ ប្រទាលកន្ទុយក្រពើ ចំណែកស្បែកមានជាតិខ្លាញ់ និងស្បែកមានមុនវិញគួរជ្រើសរើសប្រើសាច់ឡេដែលផ្សំពីផ្លែឈើដែលមានរសជាតិជូរ ដូចជា ផ្លែកន្ទួត ផ្លែស្ពឺ ក្រូចសើច អំពឹលជាដើម ដើម្បីឱ្យឱសថបុរាណបានសំអាត និងថែទាំស្បែករបស់អ្នកបានយ៉ាងត្រឹមត្រូវ ។

– នៅពេលប្រុងចេញទៅខាងក្រៅ
ពេលត្រៀមចេញទៅដើរលេងនៅសមុទ្ទ គួរផ្អាកការខាត់ស្បែកមុននឹងចេញទៅប៉ះពន្លឺថ្ងៃប្រមាណជា 2 ថ្ងៃ ដើម្បីការពារកុំឱ្យស្បែកត្រូវពន្លឺថ្ងៃបំផ្លាញខ្លាំងពេក និងជ្រើសរើសប្រើផលឹតផលការពារពន្លឺថ្ងៃរៀងរាល់ 4 ម៉ោងម្តង រួមទាំងការបាញ់ស្ប្រៃយ៍ស្បែកឱ្យមានសំណើមជាប់ជានិច្ចផង ។
ខាត់ស្បែកលើកក្រោយ កញ្ញាៗទាំងអស់សាកល្បងធ្វើតាមចំណុចខាងលើលមើល៍ ដើម្បីឱ្យស្បែកសស្អាតរៀងរាល់ថ្ងៃ៕
